ជាតិ
រថយន្ត
សេដ្ឋកិច្ច
ពន្ធដារ ក្រើនរម្លឹក​ដល់​ម្ចាស់​យានយន្ត ឲ្យ​បង់ពន្ធ​មុន​ថ្ងៃទី​៣០​វិច្ឆិកា ដើម្បី​បញ្ចៀស​ទោសទណ្ឌ​
08, Oct 2018 , 9:39 pm        
រូបភាព
​អគ្គនាយក​ពន្ធដារ បាន​ក្រើនរម្លឹក ដល់​ម្ចាស់​យានយន្ត​ទាំងឡាយ ត្រូវតែ​បង់ពន្ធ​យានយន្ត​សម្រាប់​ឆ្នាំ ២០១៨ ឲ្យ​បាន​មុន​ថ្ងៃទី ៣០ ខែវិច្ឆិកា​។ ករណី​ខកខាន​បង់ពន្ធ​តាម​ថ្ងៃ​កំណត់​នេះ ម្ចាស់​យានយន្ត នឹងត្រូវ​ទទួលទោស​ទណ្ឌ​តាមច្បាប់​ស្តីពី​សារពើពន្ធ​ជា​ធរមាន​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ ថ្ងៃទី​៥​តុលា​។​

 
​ការ​ក្រើនរម្លឹក ធ្វើឡើង​បន្ទាប់ពី អគ្គនាយកដ្ឋាន​ពន្ធដា​រ អង្កេត​ឃើញ ម្ចាស់​យានយន្ត​មួយចំនួន​មិនទាន់​បានប្រកាស​បង់ពន្ធ​លើ​យានយន្ត​របស់ខ្លួន​។ 
 
​ក្នុង​សេចក្តីជូនដំណឹង​ខាងលើ បាន​បញ្ជាក់ថា « ក្រោយពេល​បិទ​បញ្ចប់​ថ្ងៃ​បរិច្ឆេទ ការប្រមូល​ពន្ធ អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​សហការ​ជាមួយ​អាជ្ញាធរ ជាពិសេស​នគរ​បាលច​រាច​រណ៍ ដើម្បី​ចុះ​ត្រួតពិនិត្យ​ការអនុវត្តន៍​ប្រមូល​ពន្ធ​ប្រភេទ​នេះ តាម​ដងផ្លូវ​នានា​ទូទាំងប្រទេស​»៕

Tag:
 ពន្ធដារ​
  យានយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com