ក្រសួង​អប់រំ​ជ្រើសរើស​គ្រូ​ចំនួន​២០​នាក់ ដើម្បី​បង្រៀន​សិស្ស​គ​ថ្លង់ និង​ជនពិការ
ជាតិ
សង្គមជាតិ
ក្រសួង​អប់រំ​ជ្រើសរើស​គ្រូ​ចំនួន​២០​នាក់ ដើម្បី​បង្រៀន​សិស្ស​គ​ថ្លង់ និង​ជនពិការ
06, Oct 2018 , 10:19 pm        
រូបភាព
រូបភាព​ពីសាលាកុមារ​​គថ្លង់​​ និង​កុមារ​​ពិការ​ភ្នែក​
រូបភាព​ពីសាលាកុមារ​​គថ្លង់​​ និង​កុមារ​​ពិការ​ភ្នែក​
​ភ្នំពេញ​៖ ក្រសួង​អប់រំ បានប្រកាស​ជ្រើសរើស​គ្រូបង្រៀន​សិស្ស​គ​ថ្លង់ និង​ពិការភ្នែក​ចំនួន​២០ នាក់ ជា​គ្រូបង្រៀន​សិស្ស​គ​ថ្លង់​១០​នាក់ និង​ជា​គ្រូបង្រៀន​សិស្ស​ពិការ​១០​នាក់ ដើម្បី​បង្រៀន​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស​រាជធានី​ភ្នំពេញ ខេត្តកំពង់ចាម បាត់ដំបង និង​ខេត្តសៀមរាប​។ 
 
​សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់ថា ក្រសួង​នឹង​ជ្រើសរើស​គ្រូ​ចំនួន​២០​នាក់​ឲ្យ​ទៅ​បណ្តុះបណ្តាល​ចំនួន​១០​ខែ​សិន មុននឹង​ក្លាយជា​គ្រូបង្រៀន​សិស្ស​គ​ថ្លង់ និង​ពិការភ្នែក ដែល​ការបណ្តុះបណ្តាល​នេះ នឹង​ចាប់ផ្តើម​ពី​ខែតុលា ឆ្នាំ​២០១៨ ដល់​ខែសីហា ឆ្នាំ​២០១៩ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស រាជធានី​ភ្នំពេញ​។ 
 
​បន្ទាប់ពី​គ្រូ​ទាំង​២០​នាក់​នេះ​ទទួលបាន​ការបណ្តុះបណ្តាល​ពី​ក្រសួង​អប់រំ​អស់​រយៈពេល​១០​ខែ គ្រូ​ទាំងនោះ​ក្រសួង​នឹង​ជ្រើសរើស​ឲ្យ​ទៅ​បង្រៀន​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស​ចំនួន​៥ មានដូចជា វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស​ច្បារអំពៅ​, វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស​ភ្នំពេញ​ថ្មី​,​វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស​កំពង់ចាម​, វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស​បាត់ដំបង និង​វិទ្យាស្ថាន​ជាតិ​អប់រំ​សៀមរាប​។​
 
​លក្ខខណ្ឌ​នៃ​ការដាក់​ពាក្យ គ្រូ​ទាំងអស់ ត្រូវតែ​ជា​គ្រូបង្រៀន​ក្របខណ្ឌ​រដ្ឋ មា​នស​ញ្ញាតិ​ខ្មែរ មាន​ទឹកចិត្ត​អាណិត​ស្រឡាញ់​ជនពិការ​ភាព ហើយ​ត្រូវមាន​អាយុ​ចាប់ពី​២៥​ឆ្នាំ ដល់​៤៥​ឆ្នាំ​។ គ្រូ​ទាំងអស់ ត្រូវតែ​មក​ដាក់ពាក្យ​ឲ្យ​បាន​មុន​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨៕ 
 

Tag:
 ក្រសួង​អប់រំ​
  សិស្ស​គ​ថ្លង់​
  ពិការភ្នែក​
© រក្សាសិទ្ធិដោយ thmeythmey.com