ភ្នំពេញ៖ បណ្ដាញសង្គម បានកំពុងធ្វើឲ្យទំនាក់ទំនងជាមួយក្រុមគ្រួសារ បងប្អូន មិត្តភក្តិ ដែលរស់នៅឆ្ងាយពីគ្នាកាន់តែជិតស្និត។ មិត្តភក្តិដែលបែកគ្នាយូរឆ្នាំបានជួប និងអាចនិយាយគ្នាបានយ៉ាងងាយផងដែរ។
ប្រជាពលរដ្ឋខ្មែរបានបាននាំគ្នាយក ចង្ហាន់ និងសម្ភារផ្សេងៗ ទៅប្រគេនព្រះសង្ឃ តាមវត្តអារាម ដើម្បីឧទ្ធិសកុសលផលបុណ្យ ជូនបុព្វការីជនក្នុងឱកាសបុណ្យភ្ជុំនេះ ។ ការបបួលគ្នាទៅវត្តរបស់មនុស្សចាស់ និងមនុស្សសម័យថ្មី មានភាពទំនើបគួរឲ្យកត់សម្គាល់។ ចាស់ពីមុនបបួលគ្នាតាមការជួបផ្ទាល់ ឬតាមកាហៅទូរស័ព្ទ។ ក្មេងសម័យថ្មីបានប្រើបណ្ដាញសង្គមក្នុងការទំនាក់ទំនងគ្នាវិញម្ដង។
យុវជន ប៉ឹង វាសនា ដែលបានបបួលមិត្តភក្តិដាក់បិណ្ឌ នៅវត្តចំបក់បិទមាសនិង វត្តស្វាយ តាមរយៈការសន្ទនាជាក្រុមក្នុងហ្វេសប៊ុក។ វាសនា បានបង្កើតក្រុមសន្ទនា នៅក្នុងបណ្ដាញសង្គមមួយនេះ សម្រាប់ទំនាក់ទំនងជាមួយមិត្តភក្តិដទៃ ក្នុងការរៀបចំកម្មវិធីជួបជុំម្ដងៗ ដែលវាជាមធ្យោបាយងាយស្រួលមួយផ្នែកសម្រាប់វាសនា និងមិត្តភក្តិ។
លោក វាសនា បានបញ្ជាក់ដូច្នេះថា៖ « ខ្ញុំបានបង្កើត group chat មួយ ហើយខ្ញុំបាន add មិត្តរបស់ខ្ញុំចូល វាមានភាពងាយស្រួល និងចំណាយពេលតិច មិនចាំបាចសរសេរសារច្រើនដង ឬហៅទូរស័ព្ទទៅគ្រប់គ្នាទេ ខ្ញុំគ្រាន់តែសរសេសារតែមួយដាក់ក្នុងក្រុមទៅ អ្នកគ្រប់គ្នាអាចមើលឃើញហើយ»។
លោក វង្ស ភារម្យ ដែលជាប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់ដែរ ក៏បានទទួលសារពីមិត្តភក្តិតាមរយៈក្រុមសន្ទនា(Group Chat) ដែលបបួលលោក ទៅវត្តដាក់បិណ្ឌដែរ។ វាជាទម្លាប់ថ្មីមួយរបស់ ភារម្យ និងមិត្តភក្តិទៅហើយ ដែលតែងតែណាត់ជួបគ្នាតាមបណ្ដាញសង្គមមួយនេះ ។ មូលហេតុដែលនាំឲ្យភារម្យ និងមិត្តភក្តិ ប្រើប្រាស់បណ្ដាញសង្គមទាក់ទងគ្នានេះ ដោយសារតែភារម្យយល់ឃើញថា វាជួយផ្ដល់ផលចំណេញដល់ពេលវេលា សម្រាប់បង្កើតកម្មវិធីជួបជុំមិត្តភក្តិ ពោលគឺរាល់ពេលសរសេរចូលក្នុងក្រុម (Group Chat ) អាចទទួលបានការឆ្លើយតបពីមិត្តភក្តិវិញ លឿនជាងការទំនាក់ទំនងតាមទូរសព្ទ។ លោកបានឲ្យដឹងថា៖ « នៅចុងសប្តាហ៍ខ្ញុំនឹងមិត្តរបស់ខ្ញុំ នឹងទៅវត្តទន្លេអ៊ុំ ដែលស្ថិតនៅខេត្តកណ្ដាល។ កាលពីថ្ងៃសៅរ៍-អាទិត្យមុន បានបបួលគ្នាដែរ តែមិនបានទៅវិញ ដោយសារមានមិត្តខ្លះរវល់»។
ក្រៅពីផ្តល់ភាពងាយស្រួល ក្នុងការទាក់ទងគ្នាហើយ បណ្ដាញសង្គមមួយនេះ ក៏បានជួយឲ្យបែកមិត្តភក្តិ និងសាច់ញាតិ ដែលបានបែកគ្នាយូរ ជាប់ទំនាក់ទំនងគ្នាវិញដែរ។ នេះជាបទពិសោធន៍មួយរបស់លោក ភារម្យ ដែលទើបបានជួបមិត្តភក្តិចាស់ៗ កាលនៅរៀនវិទ្យាល័យ តាមរយៈបណ្ដាញហ្វេសប៊ុកវិញ ក្រោយបែកគ្នា៣ឆ្នាំ។
«ពេលពួកខ្ញុំចប់ទី១២ ចប់វិទ្យាល័យគួកខ្ញុំឡើងមករៀនទៅភ្នំពេញ អ្នកខ្លះគេធ្វើកា អ្នកខ្លះអត់ទៀនតទៀតទេ គេនៅធ្វើកានៅស្រុក ពេលនឹងទៅមិត្តភាពរបស់យើងបានដាច់ឆ្ងាយ យើងអត់មានអីទាក់ទងគ្នា យើងមានតែលេខទូរស័ព្ទ ហើយអ្នកខ្លះប្ដូរលេខ ទាក់ទង់គ្នាលែងបាន ពេលនឹងយើងចាប់ផ្ដើមដាច់ទំនាក់ទំនងម្ដងតិចៗឆ្ងាយទៅៗ តែពេលគេចាប់ឆ្ដើមមានហ្វេសប៊ុកមក ខ្ញុំក៏មានគេក៏មាន លេងយូទៅយើងក៏ឃើញហ្វេសប៊ុកគ្នា»។ នេះជាការបញ្ជាក់របស់លោក វង្ស ភារម្យ។
បច្ចុប្បន្ននេះ ពលរដ្ឋដែលនិយមប្រើប្រាស់បណ្ដាញហ្វេសប៊ុកមួយចំនួន តែងតែបង្កើតក្រុមសន្ទនា (Group Chat) មិនថាទាំងមិត្តរួមថ្នាក់ ឬអ្នកធ្វើការងារ តាមក្រសួងនិងស្ថាប័ននោះទេ គឺបានប្រើប្រាស់បណ្ដាញសង្គមសម្រាប់ទំនាក់ទំនងការងារ ដំណឹង ចែករំលែកព័ត៌មាន និងសកម្មភាពជាច្រើនទៀត។
របាយការណ៍និយ័តករទូរគមនាគមន៍កម្ពុជាឲ្យដឹងថា ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណេតមានចំនួន១០,៩៧៥,២៧០លាននាក់ បើគិតត្រឹមខែមេសាឆ្នាំ២០១៨នេះ បណ្ដាញសង្គមមានការរីកចម្រើនគួរឲ្យកត់សម្គាល់នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាពិសេស Facebook ,Twitter, Line , WhatsApp , Instagram ជាដើម ដែលមានការរីកចម្រើនខ្លាំង ។ មនុស្សជាច្រើនបានទទួលផលប្រយោជន៍ច្រើនពីវាផងដែរ៕