កីឡាអន្តរជាតិ
អន្តរជាតិ
​សៀ​រ៉ា​ឡេ​អូន ជាប់​បម្រាម FIFA ដោយសារ​មានការ​ជ្រៀតជ្រែក​ពី​រដ្ឋាភិបាល
06, Oct 2018 , 3:32 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA បានសម្រេច​ផ្អាក​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​សៀ​រ៉ា​ឡេ​អូន​មិន​ឲ្យ​ប្រកួត​ក្នុង​ក្របខណ្ឌ​អន្តរជាតិ​ដោយសារតែ​ការជ្រៀតជ្រែក​របស់​រដ្ឋា​ភិ​បាល​ក្នុង​ដំណើរការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់ (SLFA) ប្រទេស​នេះ​។​


 
​ការហាមឃាត់​នេះ​កើតឡើង​បន្ទាប់ពី​គណៈកម្មាការ​ប្រឆាំង​អំពើពុករលួយ (ACC) របស់​សៀ​រ៉ា​ឡេ​អូន​បាន​រារាំង​មន្ត្រី​សំខាន់​ពីររូប​របស់ SLFA ពី​ការិយាល័យ​គ្រប់គ្រង​កីឡាបាល់ទាត់​របស់​ប្រទេស​ពី​ទ្វីបអាហ្វ្រិក​នេះ​។​
 
​តែ​យ៉ាងណា FIFA បាន​និយាយថា ការព្យួរ​នេះ​នឹងត្រូវ​លើកលែង​វិញ​នៅពេលដែល SLFA និង​ថ្នាក់ដឹកនាំ​បានបញ្ជាក់​ប្រាប់ FIFA ថា​ការគ្រប់គ្រង SLFA និង​បណ្តាញ​ទំនាក់ទំនង​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ខ្លួន​តែ​ម្នាក់​ម្តងទៀត​។​
 
​ប្រសិនបើ​ការហាម​ខាងលើ​មិនត្រូវ​បានលើកឡើង​ឲ្យ​បាន​មុន​ថ្ងៃទី​១១ ខែតុលា​នេះ​ទេ នោះ​ការប្រកួត​វគ្គ​ជម្រុះ Africa Cup of Nations 2019 របស់​ស៊ីរ៉ា​ឡេ​អូន​ទល់នឹង​ក្រុម​ជម្រើសជាតិ​ហ្គា​ណា​នឹងត្រូវ​លុបចោល​ជាមិនខាន​។ ពានរង្វាន់​ប្រចាំ​ទ្វីបអាហ្វ្រិក​នេះ​នឹង​ត្រឡប់មក​ចាប់ផ្តើម​ការប្រកួត​វិញ​ពីថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨​។​
 
​ស៊ីរ៉ា​ឡេ​អូន​ស្ថិតក្នុង​ពូ​ល F ជាមួយ​អេ​ត្យូ​ពី កេ​ន​យ៉ា និង​ហ្គា​ណា ហើយ​ក្រុម​ទាំង​៤​មាន​៣​ពិន្ទុ​ដូចគ្នា​ក្រោយ​ឆ្លងកាត់​២​ប្រកួត​កន្លងមក​។​
 
​គណៈកម្មាការ​ប្រឆាំង​អំពើពុករលួយ (ACC) បាន​និយាយថា​ក្រោម​ច្បាប់​របស់​ប្រទេស​ស៊ីរ៉ា​ឡេ​អូន ប្រធាន ISFA លោក Isha Johansen និង​អគ្គលេខាធិការ​លោក Christopher Kamara ត្រូវតែ​លាលែង​ពី​តំណែង​របស់​ពួកគេ​រហូត​ទាល់តែ​រឿងក្តី​ពាក់ព័ន្ធ​នឹង​ករណី​ពុករលួយ​របស់​អ្នក​ទាំងពីរ​ត្រូវបាន​បញ្ចប់​។ ប៉ុន្តែ​លោក Johansen និង Kamara បាន​បដិសេធ​រាល់​កំហុស​ទាំងនោះ​។​
 
​អង្គភាព​គ្រប់គ្រង​កីឡា​ពិភពលោក FIFA បាន​ព្រមាន​ម្តង​ហើយ​ម្តងទៀត​ដល់​អាជ្ញាធរ​ស៊ីរ៉ា​ឡេ​អូន​ថា​សកម្មភាព​របស់ ACC អាច​នឹងត្រូវ​ហាមឃាត់ ហើយ​នៅក្នុង​លិខិត​ចុះ​ថ្ងៃទី​២៨ ខែកញ្ញា បានស្នើ​សុំ​ឲ្យ​មាន​កិច្ចប្រជុំ​ជាមួយ​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​ដើម្បី​ដោះស្រាយ​ភាពជាប់គាំង​ឲ្យ​បាន​ទាន់ពេល​៕
​ 

Tag:
 ​បាល់ទាត់​
  FIFA
  សៀ​រ៉ា​ឡេ​អូន​
© រក្សាសិទ្ធិដោយ thmeythmey.com