អត្ថបទពាណិជ្ជកម្ម
ភោជនីយដ្ឋានល្បីៗ កំពុងប្រើប្រាស់Acta Bio ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពអតិថិជន
× បណ្តាភោជនីយដ្ឋានល្បីៗនៅក្នុងទីក្រុងភ្នំពេញ បានជ្រើសរើសទឹកលាងបន្លែ ផ្លែឈើ Acta Bio សម្រាប់លាងសម្អាតមេរោគ និងសម្អាតសារធាតុគីមីនៅលើបន្លែ ផ្លែឈើ មុននឹងចម្អិនម្ហូបអាហារជូនអតិថិជន។ បណ្តាភោជនីយដ្ឋានទាំងនោះមានដូចជា ភោជនីយដ្ឋាន Park Café, ម៉ាស្ទ័រ ស៊ូគីស៊ុប, Blue Pumpkin, Dim Sum Emperors,ម្លប់ស្វាយ៩៩,បេឡា,ត្បាល់ខ្មែរ,Legend Coffee, Saki Suki & BBQ, PINOCCHIO Buffet &Soup,អាស៊ាន សឃ្វែរ និងភោជនីយដ្ឋានជាច្រើនទៀត។
នេះបញ្ជាក់ឲ្យឃើញថាភោជនីយដ្ឋានល្បីៗទាំងនេះ បានគិតគូរជាចម្បង ពីសុវត្ថិភាព និងសុខុមាលភាពអតិថិជនរបស់ខ្លួន និងការជឿជាក់លើគុណភាពដ៏ល្អរបស់ Acta Bio ក្នុងការសម្អាតសារធាតុគីមី និងសារធាតុគីមីពុល ដែលមាននៅលើបន្លែផ្លែឈើ។
ទឹកលាងបន្លែ-ផ្លែឈើ Acta Bio ត្រូវបានផលិតឡើងស្របតាមបច្ចេកវិទ្យាប្រទេសជប៉ុន និងត្រូវបានទទួលស្គាល់ដោយក្រសួងឧស្សាហកម្ម និងសិប្បកម្មរបស់កម្ពុជាផងដែរ។ ទឹក Acta Bio អាចសម្អាតជាតិពុល និងមេរោគជាង៩៩% ដោយលោកអ្នកដាក់លាយជាមួយទឹក និងត្រាំរយៈ ១៥ - ៣០នាទីប៉ុណ្ណោះ។
សូមបញ្ជាក់ថា អាកតាបាយអូ មិនត្រឹមតែត្រូវបានជ្រើសរើសប្រើប្រាស់នៅតាមបណ្តាភោជនីយដ្ឋានធំៗនៅក្នុងរាជធានីភ្នំពេញនោះទេ Acta Bio ក៏ត្រូវបានស្ត្រីមេផ្ទះជាច្រើនទទួលស្គាល់គុណភាព និងប្រើប្រាស់ជាប្រចាំថ្ងៃ ដើម្បីសុវត្ថិភាពក្រុមគ្រួសាររបស់ខ្លួនផងដែរ។
លោកអ្នក ក៏អាចរកទិញទឹកលាងបន្លែ ACTA Bio បាននៅគ្រប់ឱសថស្ថាន និងផ្សារទំនើបនានាជាច្រើននៅក្នុងប្រទេសផងដែរ។ ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមលេខទូរស័ព្ទលេខ 092 531 000/ 086 760 127 ឬតាមគេហទំព័រ
www.actabio.com និងទំព័រហ្វេសប៊ុក Acta Bio៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com