អត្ថបទពាណិជ្ជកម្ម
គម្រោង មិ​ង ហួរ ខុន​ដូ​មីនៀ នៅ​ចំ​កណ្ដាល​ក្រុងភ្នំពេញ បើក​លក់​ផ្លូវការ​ហើយ​
07, Oct 2018 , 12:46 pm        
រូបភាព
ដោយ:
​កាលពី​ថ្ងៃ​សុក្រ​ទី​៥ ខែតុលា កន្លងទៅ ក្រុមហ៊ុន មិ​ង ហួរ គ្រុប ខូ​អិ​ល​ធី​ឌី បាន​ប្រារព្ធ​ពិធី​សម្ពោធ​បើក​លក់​គម្រោង មិ​ង ហួរ ខុន​ដូ​មី​នៀម ជា​ផ្លូវការ នា The Great duke ។ កម្ម​វី​ធី​នេះ​ប្រព្រឹត្ត​ទៅក្រោយ​អធិបតី ឯកឧត្តម លាង មុនី​រិ​ទ្ធ រ​ដ្ធ​លេខាធិការ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ជា សុផារ៉ា ឧ​ប​នាយ​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ថ្នាក់ដឹកនាំ និង​បុគ្គលិក ក្រុមហ៊ុន មិ​ង ហួរ គ្រុប ខូ​អិ​ល​ធី​ឌី ក៏ដូចជា​ភ្ញៀវកិត្តិយស​ជាច្រើន​ផ្សេងទៀត​។​
 
​គោលបំណង​ធំ​នៃ​កម្មវិធី​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​អំពី​គុណភាព និង​សេវា របស់​គម្រោង មិ​ង ហួរ ខុន​ដូ​មី​នៀម ដល់​ភ្ញៀវកិត្តិយស និង​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​បំណង​ចង់បាន​គេហដ្ឋាន​ផ្ទាល់ខ្លួន និង​ស្ថិតនៅ​ចំ​កណ្ដាល​ទីក្រុង​ភ្នំពេញ​។ លើសពីនេះ​ក៏​ជាការ​ចូលរួម​លើកកម្ពស់​យ៉ាង​ធំ​របស់​ក្រុមហ៊ុន មិ​ង ហួរ គ្រុប ខូ​អិ​ល​ធី​ឌី នៅក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​។​
 
​គម្រោង មិ​ង ហួរ ខុន​ដូ​មី​នៀម បានចាប់ផ្ដើម​សាងសង់​តាំងពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៧ មកម្ល៉េះ ដោយមាន​ច្បាប់​អនុញ្ញាត​សាងសង់​ពី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ។ គម្រោង​ដ៏​ល្អ​ឯក​មួយ​នេះ​សាងសង់​ឡើងលើ​ដីឡូត៍​លេខ​៥៧ ផ្លូវ​លេខ​៣៣៦ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ គម្រោង​នេះ​ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន​ដែលមាន​ជំនាញ និង​បទពិសោធន៍​ជាច្រើន​ឆ្នាំ ដែល​ធានាបាន​នូវ​គុណភាព​ខ្ពស់​មាន​សោភ័ណ​ភាពល្អ ផាសុកភាព រចនា​តាមបែប​ស៊ីវីល័យ បំពាក់​ដោយ​ជណ្តើរយន្ត និង​ប្រព័ន្ធ​សុវត្ថិភាព បង្ការ​អគ្គិភ័យ​គ្រប់​ជាន់ និង​មាន​ជណ្តើរ​អាសន្ន ចាប់ពី​ជាន់​ក្រោម​ដី​ដល់​ជាន់​ដំបូល​។​

  

 
​លោក ឈួ​រ ឈុន​ហួរ អគ្គនាយក ក្រុមហ៊ុន មិ​ង ហួរ គ្រុប ខូ​អិ​ល​ធី​ឌី បាន​ឲ្យ​ដឹងថា ៖ «​គម្រោង មិ​ង ហួរ ខុន​ដូ​មី​នៀម ត្រូវបាន​សាងសង់ឡើង ចែកចេញជា​ពីរ​អគារ លើ​ផ្ទៃដី​សរុប​ចំនួន ១,៣០៥ ម៉ែត្រក្រឡា ដែល​នឹង​ចំណាយ​ទឹកប្រាក់​វិនិយោគ​ជាង ១១​លាន​ដុល្លារ​សហរដ្ឋអាមេរិក និង​ត្រូវ​ចំណាយពេល​សាងសង់ ចំនួន​២​ឆ្នាំកន្លះ​។ អគារ​ទី​១ ជា​ប្រភេទ​អគារ​ក្លិប​ហាត់ប្រាណ និង​ស្នាក់នៅ (​សម្រាប់​ជួល​) មាន​កម្ពស់​១៣​ជាន់ សង់​លើ​ផ្ទៃដី​សរុប ៧៥៤ ម៉ែត្រក្រឡា និង អគារ​ទី​២ ជា​ប្រភេទ​អគារ​ស្នាក់នៅ (​សម្រាប់​លក់​) មាន​កម្ពស់​១៩​ជាន់ សង់​លើ​ផ្ទៃដី​សរុប​៥៥១​ម៉ែត្រក្រឡា​។ ហើយ​នេះ ជា​ជម្រើស​ដ៏​ប្រសើរ​របស់​អតិ​ជន​ដែលមាន​កម្រិតជីវភាព​រស់នៅ​មធ្យម និង​បង្គួរ លើ​អគារ​ស្នាក់នៅ​រួម ប្រកបដោយ​គុណភាព សុវត្ថិភាព ផាសុកភាព និង​តម្លៃ​សមរម្យ​»​។​
 
​គួ​រំលឹកថា ក្រុមហ៊ុន​នឹង​សាងសង់​អគារ​ស្នាក់នៅ​ដែលមាន​តម្លៃ​ចាប់ពី ២០,០០០ ដុល្លារ ឡើងទៅ អាច​បង់​រំលស់​ត្រឹម ២០០ ដុល្លារ​ក្នុង​មួយខែ មាន​ទីតាំង​ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ ជា​សំណង់​ដែលមាន​គុណភាព សុវត្ថិភាព និង​ផាសុកភាព ជួយ​សម្រួល​ដល់​អតិថិ​ជន​ដែលមាន​កម្រិតជីវភាព​រស់នៅ​មធ្យម និង​បង្គួរ ជាពិសេស​មន្ត្រីរាជការ និង​កម្មករ និយោជិត ដែលមាន​បំណង​ចង់បាន​ផ្ទះ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន និង​មិន​ចង់​រស់នៅ​ឆ្ងាយ​ពី​ក្រុង​ដែលនាំឱ្យ​ពិបាកធ្វើ​ដំណើរ ខាតបង់​ពេលវេលា និង​ទ្រព្យសម្បត្តិ​៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)​

© រក្សាសិទ្ធិដោយ thmeythmey.com