ជាតិ
បុណ្យភ្ជុំបិណ្ឌ
ចរាចរណ៍កកស្ទះខ្លាំង នៅតាមបណ្តាផ្លូវជាតិចេញពីក្រុងភ្នំពេញ
07, Oct 2018 , 1:09 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖​ប្រជាពលរដ្ឋ​គ្រប់រូប បាននាំគ្នា​ធ្វើដំណើរ​ចាក​ចេញពី​ទីក្រុង​ភ្នំពេញ ទៅ​ស្រុកកំណើត​រៀងៗ​ខ្លួន ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។  ដងផ្លូវ​ធំ​_​តូច ក្នុង​ក្រុងភ្នំពេញ មាន​សភាព​ស្ងប់ស្ងាត់ ខុសប្លែក​ខ្លាំង​ពីថ្ងៃ​ធម្មតា​។ ផ្ទុយ​ទៅក្នុង​ថ្ងៃនេះ ផ្លូវជាតិ​នានា​ចេញពី​រាជធានី​ភ្នំពេញ មានកា​ស្ទះចរាចរណ៍​ខ្លាំង​។ ជាក់ស្តែង​នៅ​ផ្លូវជាតិ​លេខ​១ មាន​ស្ទះចរាចរណ៍ ចាប់​ពីមុខ​វត្ត​កំពង់​ភ្នំ  ដល់​ស្ពាន​អ្នក​លឿង​។ នេះ​បើ​យោងតាម​អ្នកសារព័ត៌មាន​ថ្មីៗ លោក ប៉ាន បូ​នី ស្ថិតនៅ​ក្នុ​ុ​ង​ចំណោម​ប្រជាពលរដ្ឋ ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់ខ្លួន​។ ចំណែកឯ​ផ្លូវជាតិ​លេខ ៧ វិញ ចរាចរណ៍​កកស្ទះ​ចាប់ពី​គល់ស្ពាន​ជ្រោ​ចង្វារ​ត្រើយ​ខាងលិច រហូតដល់​ស្ពាន​ព្រែក​តា​ម៉ាក់​។ នៅ​ផ្លូវជាតិ​លេខ​២ ក៏មាន​ការកក់ស្ទះ​ខ្លាំង​ផងដែរ នៅ​ចំណុច​ផ្សារ​សំរោង​យ៉ោ​ង​។​

 
 សូម​ទស្សនា​រូបភាព​ដែល​ក្រុមការងារ​នៃ​សារព័ត៌មាន​ថ្មីៗ​បាន​ផ្តិត​យក ដូចតទៅ​៖​























ទិដ្ឋភាពតាមដងផ្លូវក្នុងទីក្រុងភ្នំពេញ៖







Tag:
 ភ្ជុំបិណ្ឌ​
  ស្ទះចរាចរណ៍​
  ផ្លូវជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com