ជាតិ
ភ្ជុំបិណ្ឌ​៖​អាជ្ញាធរ​ក្រុង​សៀមរាប ត្រៀមកម្លាំង​រួចរាល់​ការពារ​សន្តិសុខ​តាម​វត្ត​អារាម និង​ទី​សក្ការ​
07, Oct 2018 , 10:19 pm        
រូបភាព
​សៀមរាប​៖ អាជ្ញាធរ​ក្រុង​សៀមរាប បានរៀបចំ​ផែនការ​ការពារ​សន្ដិសុខ​សណ្ដាប់ធ្នាប់​រួចហើយ នៅតាម​គោលដៅ​សំខាន់ៗ​ដែលមាន​សកម្មភាព​ម​មា​ញឹក ក្នុងអំឡុង​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​។ គោលដៅ​សំខាន់ៗ​សម្រាប់​ការការពារ មា​នទី​វត្ត​អារាម និង​តំបន់​ទី​សក្ការបូជា​នានា ដូចជា​ព្រះអង្គ​ចេក ព្រះអង្គ​ចម ដែល​ប្រជាជន​ជាច្រើន​មាន​ជំនឿ និង​គោរពបូជា​។​

 
​អភិបាលក្រុង​សៀមរាប លោក សូរ ប្លា​តុង បានឱ្យដឹងថា ក្រុមការងារ​របស់លោក​បានរៀបចំ​ផែនការ ការពារ​សណ្ដាប់ធ្នាប់​ក្នុង​ក្រុង​រួចហើយ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។ លោក​បន្តថា គោលដៅ​សម្រាប់​ការការពារ​ភាគច្រើន​គឺ​ផ្តោត​នៅតាម​វត្ត​អារាម ទី​សក្ការបូជា មានព្រះអង្គ​ចេក​ព្រះអង្គ​ចម និង​រមណីយដ្ឋាន​ជុំវិញ​ក្រុង​។​
 
​លោក​អភិបាល​បញ្ជាក់​បន្ថែមថា ទោះ​ក្នុងឱកាស​បុណ្យ​ភ្ជុំ​នេះ​មិនសូវ​មមាញឹក ដោយសារ​ពលរដ្ឋ​ខ្មែរ​ភាគច្រើន ធ្វើដំណើរ​ទៅតាម​ខេត្ត និង​ស្រុកកំណើត​យ៉ាងណាក្ដី តែ​កម្លាំង​របស់លោក​នៅតែ​ដាក់ពង្រាយ និង​យាមកាម ការពារ​សុវត្ថិភាព​ដល់​ពលរដ្ឋ ពិសេស​ភ្ញៀវទេសចរ ដែល​ធ្វើដំណើរ​មក​កម្សាន្ត​ខេត្ត​សៀម​រាម ក្នុងអំឡុង​រដូវ​ភ្ជុំបិណ្ឌ​នេះ​៕

Tag:
 ​ភ្ជុំបិណ្ឌ​
  សូរ ប្លា​តុង​
  សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com