ជាតិ
ឆ្នាំ​២០១៩ កម្ពុ​ជាមាន​ប្រតិទិន​ឈប់សម្រាក​ចំនួន​២៨​ថ្ងៃ​
12, Oct 2018 , 7:59 am        
រូបភាព
​ភ្នំពេញ​៖  សម្រាប់​ឆ្នាំ​២០១៩ កម្ពុ​ជាមាន​ប្រតិទិន ឈប់សម្រាក​ចំនួន​២៨​ថ្ងៃ​។ នេះ​បើ​យោង​តាមអនុក្រឹត្យ ស្តីពី ប្រតិទិន​ឈប់​សម្រាប់​ការងារ​របស់​មន្ត្រី​រាជការ និ​យោ​ជិ​ក កម្មករ​ប្រចាំឆ្នាំ​២០១៩ ចុះ​ថ្ងៃទី​៤​តុលា​នេះ​។   អនុក្រឹត្យ​នេះ ធ្វើឡើង​តាម​សំណើ​របស់​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ​។​



​ប្រតិទិន​ឈប់សម្រាក​ការងារ ទាំង​២៨​ថ្ងៃ ក្នុង​ឆ្នាំ​២០១៩​ខាងមុខ រួមមាន​៖ 
 
​ខែមករា​

​ថ្ងៃទី​១ ទិវា​ចូលឆ្នាំ​សកល​
​ថ្ងៃទី​៧ ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍​
 
​ខែកុម្ភៈ​
 
​ថ្ងៃទី​១៩ ពិធីបុណ្យ​មាឃបូជា​
 
​ខែមីនា​

​ថ្ងៃទី​៨ ទិវា​អន្តរជាតិ​នារី 
 
​ខែមេសា​
 
​ថ្ងៃទី​១៤-១៥-១៦   ពិធីបុណ្យ​ចូលឆ្នាំថ្មី 
 
​ខែឧសភា​
 
​ថ្ងៃទី​១ ទិវា​ពលកម្ម​អន្តរជាតិ​
​ថ្ងៃទី​១៣-១៤-១៥ ព្រះ​រាជ​ពិធី​បុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី​
​ថ្ងៃទី​១៨ ពិធី​វិសាខបូជា​
​ថ្ងៃទី​២០ ទិវា​ជាតិ​នៃ​ការចងចាំ​
​ថ្ងៃទី​២២ ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​

​ខែមិថុនា​
 
​ថ្ងៃទី​១ ទិវា​កុមារ​អន្តរជាតិ​
​ថ្ងៃទី​១៨ ព្រះ​រាជ​ពិធី​បុណ្យចម្រើនព្រះជន្ម សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា នរោត្តម មុនិនាថ សីហនុ​
 
​ខែកញ្ញា 
 
​ថ្ងៃទី​២៤ ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ​
​ថ្ងៃទី​២៧-២៨-២៩ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​
 
​ខែតុលា​
 
​ថ្ងៃទី​១៥ ទិវា​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ​
​ថ្ងៃទី​២៣ ទិវា​រម្លឹក​ខួប​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​
​ថ្ងៃទី​២៩ ព្រះ​រាជ​ពិធី​ត្រង​ព្រះ​បរម​រាជសម្បត្តិ របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ ព្រះមហាក្សត្រ​ខ្មែរ​
 
​ខែវិច្ឆិកា
 
​ថ្ងៃទី​៩ ពិធីបុណ្យ​ឯករាជ​ជាតិ​
​ថ្ងៃទី​១០-១១-១២ ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​
 
​ខែធ្នូ​
 
​ថ្ងៃទី​១០ ទិវា​សិទ្ធមនុស្ស​អន្តរជាតិ​៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com