ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
យុវជន​មួយក្រុម​បង្កើត App​កក់​សេវាកម្ម​សាឡ​ន​តាម​ទូរ​សព្ទ​ដំបូង​គេ​នៅ​កម្ពុជា​
12, Oct 2018 , 9:19 am        
រូបភាព
​ភ្នំពេញ​៖  យុវជន​វ័យក្មេង​មួយក្រុម ដែល​សុទ្ធតែជា​និស្សិត​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ បានរួម​គ្នា​បង្កើត​កម្ម​វិធី​ទូរ​សព្ទ មួយ​(Aplication) ឈ្មោះថា ម្លិះ (Malis) ដែលជា APP កក់​សេវាកម្ម​សាឡ​ន​ដំបូង​គេ​នៅ​កម្ពុជា​។



​ដើម្បី​ជ្រាប​កាន់តែ​លម្អិត សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ភួង វ៉ាន់​ថា​នៃ​សារព័ត៌មាន​ថ្មីៗ និង​កញ្ញា ហួន ចាន់​ដេ​វី​ផា សហ​ស្ថាបនិក Malis ដូចតទៅ​៖




​កញ្ញា ហួន ចាន់​ដេ​វី​ផា សហ​ស្ថាបនិក Malis ដែល​កំពុង​សិក្សា​ឆ្នាំ​ទី​៣ ជំនាញ​គ្រប់គ្រង​ពាណិជ្ជកម្ម នៅ​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា APP នេះ​នឹង​ផ្តល់​ភាពងាយស្រួល​សម្រាប់​អតិថិជន​ដែល​ភាគច្រើន​ជា​ស្ត្រី ក្នុងការ​ស្វែងរក​សេវា​តុបតែង​មុខ ធ្វើ​សក់ បាន​លឿន​រហ័ស ដោយ​មិនចាំបាច់​រង់ចាំ​យូរ​នោះទេ​។ APP ថ្មី​នេះ ក៏​នឹង​ផ្តល់ឱកាស​ឲ្យ​ម្ចាស់​សាឡ​ន ឬ​អ្នក​ផាត់មុខ​ចល័ត​ដែលមាន​សមត្ថភាព បាន​បញ្ចេញស្នាដៃ​របស់​ខ្លួន​ទៅដល់​អតិថិជន​។ នេះ​ជាការ​បន្ថែម​របស់ ហួន ចាន់​ដេ​វី​ផា​។ 
 
​មិនទាន់​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មែន ប៉ុន្តែ​(Malis) មាន​ម​ហិ​ច្ឆិ​តា​ពង្រីក សេវាកម្ម​របស់ខ្លួន ទៅកាន់​ទីផ្សារ​ពិភពលោក​ទៀតផង​។ កញ្ញា ហួន ចាន់​ដេ​វី​ផា បញ្ជាក់​ដូច្នេះ​៖«​ពួកយើង​មាន​គម្រោង​ថា នឹង​ទៅ​តំបន់​អាស៊ី​មុនគេ ប៉ុន្តែ​មុនដំបូង​យើង​ត្រូវ​វាយលុក​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា​សិន​។ បន្ទាប់មក​យើង នឹង​ពង្រីក​ទៅ​បណ្ដា​ប្រទេស​នានា​»​។  
 

Tag:
 ម្លិះ​
 APP
 ​សាឡ​ន​
 ​ហួន ចាន់​ដេ​វី​ផា​
 ​ហ្សា​ម៉ាន់​
© រក្សាសិទ្ធិដោយ thmeythmey.com