ជាតិ
បុណ្យភ្ជុំបិណ្ឌ
ព្រះអង្គ​ចេក​ព្រះអង្គ​ចម គោលដៅ​គោរពបូជា​សំខាន់​សម្រាប់​ភ្ញៀវទេសចរ​នា​រដូវ​ភ្ជុំបិណ្ឌ​
08, Oct 2018 , 2:05 pm        
រូបភាព
​សៀមរាប​៖ ដូច​រាល់​ឆ្នាំ ភ្ញៀវទេសចរ​ជាតិ តែង​ធ្វើដំណើរ​មក​កម្សាន្ត​ខេត្តសៀមរាប នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ខណៈដែល​អ្នក​ខេត្ត​នេះ បានធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​រៀងៗ​ខ្លួន​។ ក្រៅពី​ការកម្សាន្ត ភ្ញៀវទេសចរ​ជាតិ ក៏​មិន​ភ្លេច​ការគោរព​បូជា​នៅ​ទី​សក្ការបូជា​ព្រះអង្គ​ចេក ព្រះអង្គ​ចម មុខ​ព្រះរាជដំណាក់​ផងដែរ​។

 
​គេ​សង្កេតឃើញថា ភ្ញៀវទេសចរ​ជាតិ​ចាប់ផ្តើម​ធ្វើដំណើរ​មកកាន់​ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី​៧ តុលា​មក​។ ពួកគេ​បានធ្វើ​ដំណើរ​ដើម្បី​ធ្វើបុណ្យ​ផង និង​កម្សាន្ត​ផង នៅតាម​វត្ត​អារាម​នានា​ក្នុង​ខេត្តសៀមរាប​។ សម្រាប់​ថ្ងៃទី​៨ តុលា វត្តមាន​របស់​ពួកគេ​មាន​កាន់តែច្រើន ពិសេស​នៅតាម​ប្រាសាទ និង​ទី​សក្ការបូជា​ព្រះអង្គ​ចេក ព្រះអង្គ​ចម ដែល​នៅ​កណ្ដាល​ក្រុង​សៀមរាប​។​
 
​ដោយសារ​មាន​មនុស្ស​មក​បូជា​ច្រើន អ្នកលក់​ផ្កា​នៅ​ទី​សក្ការ​នេះ ក៏​មមាញឹក​ច្រើន​ដែរ​។ អ្នកលក់​ផ្កា​មួយរូប​បានឱ្យដឹងថា នា​រដូវ​នេះ ផ្កាឈូក​ច្រើនជាង​ម៉ឺន​ទង​ត្រូវបាន​លក់​ចេញ ហើយ​ផ្កា​ទាំងនោះ ច្រើន​យកមក​ពី​តំបន់ភ្នំ​ក្រោម និង​មួយចំនួន​យក​ពី​ភ្នំពេញ​មក​ផងដែរ​៕
 
​ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​ខ្លះៗ ដែល​ភ្ញៀវទេសចរ​ចូលមក​គោរពបូជា​នៅ​ទី​សក្ការ​ព្រះអង្គ​ចេក ព្រះអង្គ​ចម​
 
 

 






















© រក្សាសិទ្ធិដោយ thmeythmey.com