សង្គមអន្តរជាតិ​
អន្តរជាតិ
ផ្ទះ​ឈើ​ដ៏​សាមញ្ញ​របស់លោក ហូ ជី​មិញ ទាក់ទាញ​ភ្ញៀវទេសចរ​ច្រើន​រយ​ ពាន់នាក់​ក្នុង​១​ថ្ងៃ​
08, Oct 2018 , 4:19 pm        
រូបភាព
ដោយ: ថ្មីៗ
វៀតណាម​៖ ផ្ទះ​សរសរ​ខ្ពស់​របស់លោក ហូ ជី​មិញ ដែលជា​ប្រភេទ​ផ្ទះ​ធ្វើ​ពី​ឈើ និង​ជាម​រតក​ប្រវត្តិសាស្ត្រ​មាន​ទីតាំង​ស្ថិតនៅ​ក្រុង​ហាណូយ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​ច្រើន​រយ​នាក់​ក្នុង​១​ថ្ងៃ​។ ផ្ទះ​ដ៏​សាមញ្ញ​នេះ ត្រូវបាន​សាងសង់ឡើង​ដោយ​យក​គំរូ​តាម​ប្រភេទ​ផ្ទះ​ប្រជាជន​ភាគតិច​ម៉ុង​តា​ញ៉ា ដែល​រស់នៅ​ភាគ​ខាងជើង​។​



ផ្ទះ​នេះ​ត្រូវបាន​ប្រើប្រាស់​ជា​ការិយាល័យ​សម្រាប់ធ្វើ​កា​រងារ និង​ជា​និ​វេស​ដ្ឋា​ន​របស់​ប្រធាន​បក្ស​ក​ម្មុយ​នី​ស្ត​លោក ហូ ជី​មិញ ក្នុងសម័យ​តស៊ូ​ប្រឆាំង​ម្ចាស់​អាណានិគម​បារាំង និង​ក្រោយមក​អាមេរិក មុនពេល​ដែល​លោក​ស្លាប់​នៅ​ឆ្នាំ​១៩៦៩ ។​

សូម​អញ្ជើញ​ទស្សនា​ផ្ទះ​ដ៏​សាមញ្ញ​របស់​ប្រធាន​បក្ស​ក​ម្មុយ​នី​ស្ត​លោក ហូ ជី​មិញ ក្នុងសម័យ​តស៊ូ​ប្រឆាំង​ម្ចាស់​អាណានិគម​បារាំង​៖



​សូមបញ្ជាក់ថា លោក ហូ ជី​មិញ បាន​ឡើងកាន់​អំណាច​ជា​ប្រធានាធិបតី​វៀតណាម​ខាងជើង​នៅ​ឆ្នាំ ១៩៥៤ ក្រោយ​បារាំង​ផ្តល់​ឯករាជ្យ​ពេញលេញ​ដល់​វៀតណាម បន្ទាប់ពី​ចាញ់​សង្គ្រាម​ឌៀ​ន​បៀ​ន​ភូ​។ លោក​ក៏បាន​បន្ត​តស៊ូ ដើម្បី​ប្រឆាំង​ចក្រពត្តិ​អាមេរិក ដែល​គាំទ្រ​វៀតណាម​ខាងត្បូង​រហូត​ដល់​លោក​ស្លាប់​ក្នុង​ឆ្នាំ ១៩៦៩ ប្រហែល​៦​ឆ្នាំមុន​វៀតណាម​រួបរួមគ្នា​៕


© រក្សាសិទ្ធិដោយ thmeythmey.com