កំណាព្យ
ជាតិ
កំណាព្យ​៖ រដូវ​បុណ្យ​ភ្ជុំ!
09, Oct 2018 , 11:19 am        
រូបភាព
ដោយ: ថ្មីៗ
និពន្ធ​ដោយ ចាប ពួក 
​បទ​កាកគតិ
 
​រដូវ​បុណ្យ​ភ្ជុំ នៅ​វត្ត​ចាស់ទុំ​
​ជួបជុំ​សន្ដាន បុណ្យ​ធំ ដូនតា​
​ចារ ពី​បុរាណ ខេមរា គ្រប់​ប្រាណ​
​បាន​ចងចាំ​ជាក់ ។
​មួយឆ្នាំ​មាន​ម្ដង ប្រជា​ត្រសង​
​ឆ្លង​ទឹក​ជ្រៅ​រាក់ ចំណី នំនែក​
​ទូល​រែក​ហ៊ឹកហ៊ាក់ បេះដូង​ជំពាក់​
​ទាក់​ជាប់ចិត្ត​ខ្មែរ ។​
 
​ស្រែបុណ្យ​ខំ​សាប បោះបង់​ស្រែ​បាប​
​ដុនដាប​ហូរហែ បញ្ជូន​កុសល​
​ដល់​ញាតិ​ពុក​ម៉ែ ទុក្ខសោក​ឥត​ល្ហែ​
​ព្រោះតែ​ផលកម្ម​។ 
 
​ទៅ​វត្ត​នឹង​បង អូន​ខំ​ផ្សំ​ផ្សង​
​ចារ​ចង​ចំណាំ ញាតិ​ញោម​ទម្លាប់​
​ជាប់​ជាប្រចាំ សាបព្រោះ​ដុះ​ដាំ​
​ផ្សាំ​ផ្សាយ​ស្រែបុណ្យ​៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com