ជាតិ
ព្រះមហាក្សត្រ
ព្រះមហាក្សត្រ និង​ ព្រះមហាក្សត្រិយ យាង​មកដល់​កម្ពុជា​វិញ​ហើយ
09, Oct 2018 , 5:08 pm        
រូបភាព
រូបពីទំព័រហ្វេសបុករបស់សម្តេច ស ខេង
រូបពីទំព័រហ្វេសបុករបស់សម្តេច ស ខេង
​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី និង ព្រះ​មហាក្សត្សិយ សម្តេចព្រះវររាជ​មាតា​ជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ បាន​យាង​មកដល់​រាជធានី​ភ្នំពេញ​វិញ​ហើយ នា​រសៀល​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៨​នេះ​។​

 
​ព្រះមហាក្សត្រ និង ​ព្រះមហាក្សត្រិយ បាន​យាង​និវត្តពី​ទីក្រុង​ប៉េកាំង ប្រទេស​ចិន បន្ទាប់ពី​គង់​ពិនិត្យ​ព្រះរាជសុខភាព​នៅ​ទីនោះ រយៈពេល​១​ខែ​កន្លែង​មក តាម​កាលកំណត់​របស់​ពេទ្យ​។


រូបពីទំព័រហ្វេសបុក Royal ​du Cambodge 

សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​នាយករដ្ឋមន្ត្រី​ស្តីទី រួមទាំង​ឥស្សរជន​ជាច្រើនរូប​ទៀត បាន​ទៅ​ទទួល​ព្រះរាជដំណើរ​ស្តេចយាង​និវត្ត​របស់​ព្រះមហាក្សត្រ និង​ ព្រះមហាក្សត្រិយ៕ 

Tag:
 ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com