អន្តរជាតិ
លិខិតឆ្លងដែន​ជប៉ុន និង​សិង្ហ​បុរី រក្សា​ឥទ្ធិពល​ខ្ពស់​ជាងគេ ខណៈ​កម្ពុជា​ស្ថិតនៅ​លេខ​៨៧
10, Oct 2018 , 7:29 pm        
រូបភាព
ដោយ: ធីតា
​ជប៉ុន ដណ្តើមបាន​ចំណាត់​លេខ​មួយ​ពី​សិង្ហ​បុរី​វិញ​ក្នុងនាម​ជា​ប្រទេស​ដែល​អាច​ទៅកាន់​ទិសដៅ​ផ្សេងៗ​ក្នុង​ពិភពលោក​ដោយ​មិនចាំបាច់​មាន​ទិដ្ឋាការ​។ បើ​យោងតាម​ស​ន្ទ​ស្សន៍​លិខិតឆ្លងដែន (Henley Passport Index) ចេញផ្សាយ​កាលពី​ថ្ងៃទី​៩ ខែតុលា អ្នក​កាន់​លិខិតឆ្លងដែន​ជប៉ុន​អាចធ្វើ​ដំណើរ​ទៅកាន់​១៩០​ប្រទេស ដោយ​មិនចាំបាច់​ទិដ្ឋាការ ខណៈ​លិខិតឆ្លងដែន​សិង្ហ​បុរី អាច​ទៅកាន់​១៨៩​គោលដៅ​។

 
​ប្រទេស​ដែល​កាន់​លិខិតឆ្លងដែន​មាន​ឥទ្ធិពល​ខ្ពស់​ជាងគេ​៖
 
១. ជប៉ុន ១៩០
២. សិង្ហ​បុរី ១៨៩
៣. បារាំង​, អាល្លឺម៉ង់​, កូរ៉េខាងត្បូង ១៨៨
៤. ដា​ណឺ​ម៉ាក​, ហ្វាំ​ង​ឡង់​, អ៊ីតាលី​, អេ​ស្ប៉ា​ញ​, ស៊ុយអែត ១៨៧
៥. អូទ្រីស​, លុច​សំបួរ​, ហូ​ឡង់​, ន័​រវេ​ស​, ព័រ​ទុយ​ហ្គា​ល់​, ចក្រភព​អង់គ្លេស​, សហរដ្ឋអាមេរិក ១៨៦
៦. បែលហ្ស៊ិក​, កាណាដា​, អៀរ​ឡង់​, ស្វី​ស ១៨៥
៧. អូស្ត្រាលី​, ក្រិ​ក​, ម៉ា​ល់ត៍ ១៨៣
៨. សាធារណរដ្ឋ​ឆេ​ក​, នូ​វែ​ល​សេ​ឡង់ ១៨២
៩. អ៊ី​ស្លង់ ១៨១
១០. ហុង​គ្រី​, ម៉ាឡេស៊ី​, ស្លូ​វេ​នី ១៨០
 
​ប្រទេស​ដែលមាន​ការលើកលែង​ទិដ្ឋាការ​តិចជាងគេ​៖
 
៩៧. កូ​សូ​វ៉ូ ៤៤
៩៨. សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​, អ៊ីរ៉ង់ ៤៣
៩៩. អេ​ត្យូ​ពី​, កូរ៉េខាងជើង​, ស្រីលង្កា ៤២
១០០. បង់​ក្លា​ដែ​ស​, លី​បង់​, លី​ប៊ី​, ស៊ូដង់​ខាងត្បូង ៤១
១០១. នេ​ប៉ាល់ ៤០
១០២. អេ​រី​ត្រេ​, អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​, ស៊ូដង់ ៣៩
១០៣. យ៉េ​មែន ៣៧
១០៤. ប៉ា​គី​ស្ថាន ៣៣
១០៥. សូ​ម៉ាលី​, ស៊ី​រី ៣២
១០៦. អា​ហ្វ​ហ្គា​នី​ស្ថាន​, អ៊ីរ៉ាក់ ៣០
 
​ប្រទេស​នៅ​តំបន់​អាស៊ាន (+​ទី​ម័​រ​ខាងកើត​)៖
 
១. សិង្ហ​បុរី | ទី​២​ពិភពលោក | ១៨៩
២. ម៉ាឡេស៊ី | ទី​១០​ពិភពលោក | ១៨០
៣. ព្រុយ​ណេ | ទី​២០​ពិភពលោក | ១៦៥
៤. ទី​ម័​រ​ខាងកើត | ទី​៥៤​ពិភពលោក | ៩៨
៥.​ថៃ | ទី​៦៨​ពិភពលោក | ៧៧
៦. ឥណ្ឌូណេស៊ី | ទី​៧២​ពិភពលោក | ៧៣
៧. ហ្វីលីពីន | ទី​៧៥​ពិភពលោក | ៦៦
៨. កម្ពុជា | ទី​៨៧​ពិភពលោក | ៥៤
៩. ឡាវ | ទី​៨៩​ពិភពលោក | ៥២
១០. វៀតណាម | ទី​៩០​ពិភពលោក | ៥១
១១. មី​យ៉ាន់​ម៉ា | ទី​៩៣​ពិភពលោក | ៤៨
 

Tag:
 ​លិខិតឆ្លងដែន​
© រក្សាសិទ្ធិដោយ thmeythmey.com