ជាតិ
បុណ្យភ្ជុំបិណ្ឌ
សេដ្ឋកិច្ច
ភ្ជុំបិណ្ឌ៖ ខេត្តកំពត មានភ្ញៀវទេសចរច្រើន ខណៈព្រះសីហនុ,កោះកុង និងកែប ធ្លាក់ចុះភ្ញៀវ ដោយសារស្ថានភាពផ្លូវមិនល្អ
× ភ្នំពេញ៖ របាយការណ៍របស់ក្រសួងទេសចរណ៍ បង្ហាញថា ក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ តំបន់ឆ្នេរសមុទ្ររួមមាន ខេត្តព្រះសីហនុ,កោះកុង និងកែប ចំនួនភ្ញៀវទេសចរមានការថយចុះ។ ដោយឡែកខេត្តកំពត មានភ្ញៀវទេសចរទៅកម្សាន្តច្រើន ជាពិសេស រមណីយដ្ឋានភ្នំបូកគោ និងទឹកឈូ។
ក្នុងអំឡុងពេលភ្ជុំបិណ្ឌ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ៨-១០ តុលា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង ១,២លាននាក់ បានធ្វើដំណើរទៅកម្សាន្តនៅតាមរមណីយដ្ឋាន និងតំបន់ទេសចរណ៍នានាក្នុងប្រទេសកម្ពុជា។
ក្នុងនោះ ខេត្តកំពត ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួន ១១៧,៦៣៣នាក់ ដែលកើនឡើង ៥៨,៦២ភាគរយ។ ជាមួយគ្នានេះ ភ្ញៀវទេសចរជាតិ មានចំនួន ១១៥,១០៣ នាក់ កើនឡើង ៥៧,៧៧ ភាគរយ និងភ្ញៀវអន្តរជាតិ មានចំនួន ២,៥៣០។
យោងតាមរបាយការណ៍ខាងលើ ទន្និន័យភ្ញៀវទេសចរនៅខេត្តព្រះសីហនុ,កោះកុង និងកែប មានការថយចុះ ដោយសារតែស្ថានភាពផ្លូវមិនអំណោយផល និងមានភ្លៀងធ្លាក់នៅតំបន់មួយចំនួន។ របាយការណ៍ដដែល បញ្ជាក់ថា ភ្ជុំបិណ្ឌឆ្នាំនេះ ខេត្តព្រះសីហនុ ទទួលភ្ញៀវទេសចរត្រឹមតែ ៧៩,៥៨៧នាក់ ថយចុះ ១៣,៤៩ភាគរយ៕
Tag:
(ជាតិ) ភ្ជុំបិណ្ឌ
ភ្ញៀវទេសចរ
កំពត
កែប
ព្រះសីហនុ
កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com