ជាតិ
សេដ្ឋកិច្ច
ភ្ជុំបិណ្ឌ៖ ភ្ញៀវទេសចរមកកម្សាន្តខេត្តសៀមរាបមានជាង ២៥ម៉ឺននាក់
×
សៀមរាប៖ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដែលទើបកន្លងទៅថ្មីៗនេះ មានភ្ញៀវទេសចរជាង ២៥ម៉ឺននាក់ ដែលបានមកកម្សាន្តខេត្តសៀមរាប។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។
លោក ង៉ូវ សេងកាក់ បានឡើងរបាយការណ៍ទេសចរណ៍ទៅកាន់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីជម្រាបពីចំនួនទេសចរ ដែលបានមកកម្សាន្តក្នុងខេត្តសៀមរាប នាឱកាសបុណ្យភ្ជុំបិណ្ឌ។ តាមរបាយការណ៍ ទេសចរសរុបមានចំនួន ២៥២, ៤២២នាក់ ដែលមកកម្សាន្តខេត្តសៀមរាប ដែលចំនួននេះមានការកើនឡើងជិត ៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧។
ក្នុងរបាយការណ៍ខាងលើ ក្នុងចំណោមទេសចរជាង ២៥ម៉ឺននាក់ មានទេសចរអន្ដរជាតិជាង ២ម៉ឺននាក់ កើនឡើងជាង ៣ភាគរយធៀបនឹងឆ្នាំ ២០១៧ និងទេសចរជាតិ សរុប ២៣ម៉ឺននាក់ កើនឡើងជាង ៥៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧៕
© រក្សាសិទ្ធិដោយ thmeythmey.com