អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនផលិតស្រាបៀរ(CBL) ប្រគល់រង្វាន់ IphoneX ជូនអ្នកឈ្នះពីកម្មវិធីពិសាដោយទទួលខុសត្រូវដែលមានឈ្មោះ “GET YOUR SHAPE BACK”
× កាលពីថ្ងៃសុក្រទី ០៥ ខែតុលា ឆ្នាំ ២០១៨ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោករួមមាន Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor Gold Crown និង Gold Crown Stout បានប្រគល់រង្វាន់ IphoneX ថ្មីសន្លាងមួយគឿងជូនលោក ឌុល វណ្ណា ដែលជាអ្នកឈ្នះពីកម្មវិធីពិសាដោយទទួលខុសត្រូវដែលមានឈ្មោះថា“GET YOUR SHAPE BACK” ក្នុងការចាប់ឆ្នោតផ្សងសំណាងដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី ០៧ ខែកញ្ញាកន្លងទៅនេះ។
ក្រុមហ៊ុននឹងចែករង្វាន់ IPhone ថ្មីមួយគ្រឿងទៀតនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដូច្នេះសូមលើកទឹកចិត្តអតិថិជនទាញយកកម្មវិធី GYSB app រួចហើយចូលរួមលេងដើម្បីមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យនេះពីការចាប់ឆ្នោតផ្សងសំណាងខាងមុខនេះ។
នៅក្នុង GYSB APP មានមុខងារពិសេសដែលអ្នកប្រើស្មាតហ្វូន (ទាំងប្រព័ន្ធ IOS និង Android) អាចលេងហ្គេមចងចាំ ប្រសិនបើអ្នកទទួលបានពីន្ទុពេញ (៦ ពិន្ទុ) អាចមានឱកាសឈ្នះរង្វាន់ IPhoneX តាមរយៈការចាប់រង្វាន់់។
ដើម្បីអប់រំអតិថិជនឲ្យចេះទទួលទានក្នុងកម្រិតមធ្យម យើងបានបង្កើតកម្មវិធីនេះជាពីរ៖
១. តាមគេហទំព័រហ្វេសប៊ុក Get Your Shape Back KH
២. កម្មវិធីតារយៈទូរសព្ទស្មាតហ្វូនដែកមានឈ្មោះថា “GET YOUR SHAPE BACK” ឬ GYSB APP
រហូតមកទល់នឹងបច្ចុប្បន្ននេះគេហទំព័ហ្វេសប៊ុនមានអ្នកគាំទ្ររហូត ១១០,០០០ នាក់ និងមានអ្នកទាញយកម្មវិធីនេះរហូតដល់ ១៨,០០០នាក់មកហើយ។
គួររំលឹកថា នេះគឺជាឆ្នាំទីប្រាំពីរហើយដែលក្រុមហ៊ុន CBL បានសហការជាដៃគូជាមួយក្រសួង ឬ ស្ថាប័នសំខាន់ៗដូជាក្រសួងព័ត៌មាន សហភាពសហព័ន្ធយុវជនកម្ពុជា និងភាគីពាក់ព័ន្ធដទៃទៀតដើម្បីបណ្ដុះឲ្យមានឥរិយាបទទួលទានគ្រឿងស្រវឹង៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com