ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារបារាំងលំដាប់អន្តរជាតិ BRED សម្ពោធសាខាទី២របស់ខ្លួននៅខេត្តសៀមរាបនៅថ្ងៃទី១៧ខែតុលានេះ
× សៀមរាប៖ ក្រោយពីប្រតិបត្តិការអស់រយៈពេលជាងមួយឆ្នាំនៅក្នុងប្រទេសកម្ពុជារួចមក ធនាគារបារាំង BRED Cambodia បានពង្រីកខ្លួនយ៉ាងលឿននៅក្នុងទីផ្សារនៃប្រទេសកម្ពុជា។ កាលពីខែសីហាកន្លងមក BRED Cambodia បានដាក់ឲ្យដំណើរការសាខាទី១របស់ខ្លួននៅខណ្ឌទួលគោករាជធានីភ្នំពេញ រីឯពិធីបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ បានធ្វើឡើងកាលពីខែកញ្ញាកន្លងមក។ នៅសប្តាហ៍ខាងមុខនេះ ពោល គឺនៅថ្ងៃទី១៧ខែតុលាឆ្នាំ២០១៨ខាងមុខ ធនាគារបារាំងលំដាប់អន្តរជាតិបាBRED Cambodia នឹងបើកសាខាទី២ជាផ្លូវការរបស់ខ្លួននៅក្នុងខេត្តសៀមរាប, ខេត្តដែលសម្បូរទៅដោយប្រាសាទ។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារលំដាប់អន្តរជាតិបារាំង BRED Cambodia បានបង្កើតសាខាពីរកន្លែងក្នុងរយៈពេលតិចជាងពីរឆ្នាំ, មួយនៅរាជធានីភ្នំពេញ និងមួយនៅក្នុងទីក្រុងប្រាសាទនៃខេត្តសៀមរាប។ ធនាគារបារាំងលំដាប់អន្តរជាតិ BRED Cambodia បានដាក់ឲ្យដំណើរការទីស្នាក់ការកណ្តាលរបស់ខ្លួននៅរាជធានីចតុមុខភ្នំពេញក្នុងប្រទេសកម្ពុជាកាលពីខែមិនាឆ្នាំ២០១៧កន្លងមក។
សាខាទី២នៅក្នុងទីក្រុងសៀមរាបដែលបានដាក់ឲ្យដំណើរការតាំងពីខែសីហាមក នឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១៧ខែតុលាខាងមុខនេះ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃធនាគារជាតិ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា មន្ត្រីធនាគារ BRED និងអ្នកជំនួញដទៃទៀត។ ពិធីបើកសម្ពោធដាក់ឲ្យដំណើរការសាខាទី២នៃធនគារ BRED Cambodia គ្រោងនឹងអញ្ជើញភ្ញៀវកិត្តិយសឲ្យចូលប្រមាណជា៥០០នាក់៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com