ជាតិ
សង្គមជាតិ
ភ្ជុំបិណ្ឌ​៖ អ្នកស្លាប់ និង​របួស ១១៣​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល​៣​ថ្ងៃ​
12, Oct 2018 , 3:26 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១០ ខែតុលា គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន​៥៣​លើក បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន​២៨​នាក់ និង​រងរបួស​៨៥​នាក់​។ នេះ​បើតាម​របាយការណ៍​រប​ស់នាយ​កនគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​។​

 
​ក្នុង​របាយការណ៍​បន្ថែ​ម​ថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ដោយសារតែ​អ្នកបើកបរ​មិន​គោរព​សិទ្ធ​គ្នា ប្រជែង​គ្នា មិន​ប្រកាន់​ស្តាំ បើកបរ​ដោយ​លើស​ល្បឿន​កំណត់ មិន​ពាក់មួក​សុវត្ថិភាព និង​បើកបរ​ដោយ​ផឹក​គ្រឿង​ស្រវឹង​៕
 

Tag:
 ​ភ្ជុំបិណ្ឌ​
 ​ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com