ក្មេងប្រុសឥណ្ឌូណេស៊ីអាយុ១២ឆ្នាំម្នាក់បានទទួលរងគ្រោះថ្នាក់ដោយសារហេតុការណ៍រញ្ជួយដីអំឡុងពេលរូបគេកំពុងមើលការចាក់ផ្សាយឡើងវិញនៃការប្រកួតរបស់ក្រុម Manchester City ដែលជាក្រុមជាទីស្រលាញ់របស់ខ្លួននៅក្នុងហាងកាហ្វេអ៊ីនធឺណិតមួយកន្លែង។ ក្មេងប្រុស Rizky ជាអ្នកគាំទ្រក្រុមមេឃខៀវ និងជាង Fan របស់ខ្សែបម្រើ Riyad Mahrez ផងដែរ។
Mahrez បាននិយាយសួរស្តីទៅកាន់ Rizky តាមរយៈវីដេអូនោះ និងជូនពររូបគេឆាប់ជាសះស្បើយពីរំបួសរបួសបាក់ដៃថែមទៀតផង។ «ខ្ញុំសង្ឃឹមថាអ្នកជាឆាប់ៗ។ ខ្ញុំបានលឺថាអ្នកជា Fan ប្តូរផ្តាច់របស់ Man City ដូច្នេះខ្ញុំសូមជូនពរឲ្យអ្នកជាពីជំងឺដូចដើមវិញ»។