ពីនេះ ពីនោះ
«ទូ» អត់ «រ» និង»ទូរ« មាន«រ» ខុសគ្នាដូចម្តេច?
× ពាក្យ «ទូ» អត់ «រ» និង»ទូរ« មាន«រ» មានសូរសព្ទដូចគ្នាពិតមែន ប៉ុន្តែមិនបានបង្ហាញថាជាពាក្យខុសដែរ គ្រាន់តែពាក្យពីរនេះ មានអត្ថន័យផ្សេងគ្នា និងការប្រើប្រាស់ខុសគ្នាតែប៉ុណ្ណោះ។
ក្នុងវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបង្ហាញថា «ទូ» ជានាមសព្ទ សំដៅលើប្រដាប់ធ្វើដោយឈើ ឬដែក មានសណ្ឋានជាហឹប មានទ្វារមានជើង សម្រាប់ដាក់សំលៀកបំពាក់ ឬដាក់សម្ភារប្រើប្រាស់។
ចំណែក «ទូរ» ជាកិរិយាសព្ទ មានន័យថា ធៀបគ្នា, សាកគ្នា, ផ្ទឹមគ្នា ដើម្បីឲ្យឃើញមួយណា ឬអ្នកណា ប្រសើរជាង។ ឧទាហរណ៍៖ កាបូបរបស់ខ្ញុំថ្លៃតែ១០ដុល្លារ ទៅទូរនឹងកាបូបរបស់អ្នកថ្លៃ១០០ដុល្លារដូចម្តេចបានទៅ៕
© រក្សាសិទ្ធិដោយ thmeythmey.com