ពីនេះ ពីនោះ
«​មកុដ​»,«​មុ​កុ​ដ​»,​ម​ង្កុ​ដ​» និង​«​មុជ​» តើ​ពាក្យ​ណា​ត្រឹមត្រូវ​?
14, Oct 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពាក្យ​ដែល​ត្រឹមត្រូវ ហើយ​អាច​សរសេរ​បាន​ច្រើន​យ៉ាងនោះ គឺ «​មកុដ​», «​មុ​កុ​ដ​»​ឬ​«​ម​ង្កុ​ដ​»​ក៏បាន​។ ចំណែក «​មុជ​» ជា​ពាក្យ​ខុស​។ «​មកុដ​», «​មុ​កុ​ដ​»,«​ម​ង្កុ​ដ​» សំដៅលើ​គ្រឿង​ប្រដាប់​ធ្វើ​ដោយ​មាស​សុទ្ធ ឬ​ធ្វើ​ពី​ពេជ្រ ដែលមាន​រាង​ក្រឡូម មាន​កំពូល រំលេច​ដោយ​ក្បាច់រចនា​ដ៏​វិចិត្រ សម្រាប់​គ្រង​លើ​ក្សត្រិយ៍ ព្រះ​នាង​ម្ចាស់ ឬ​បវរកញ្ញា​៕

 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com