ពីនេះ ពីនោះ
រូបត្លុក
តើ​ភ្នំពេញ​កំពុង​ក្លាយជា​ទីក្រុង​«​ថង់​ប្លា​ស្ទិ​ក​»​ឬ​?
13, Oct 2018 , 7:19 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ទៅ​ទីណា នៅ​កន្លែង​ណា ក៏​គេ​សង្កេតឃើញ​វត្តមាន​ថង់​ប្លា​ស្ទិ​ក​ដែរ​។



ទិញ​កាហ្វេ​មួយ​កែវ ក៏​គេ​ជូន​ថង់​ប្លា​ស្ទិ​កមួយ​។ ចូល​ផ្សារ​ទិញ​របស់​អ្វី​តិចតួច​មួយ ក៏​គេ​ឲ្យ​ថង់​ប្លា​ស្ទិ​ក​ដែរ​។ ទិញ​នំ​តាម​ចិញ្ចើមផ្លូវ ក៏​គេ​ខ្ចប់​ថង់​ប្លា​ស្ទិ​ក​ឲ្យ​ដែរ​។ ទិញ​ស្ករ​ពីរ​បី​គ្រាប់ ក៏​គេ​ច្រក​ថង់​ប្លា​ស្ទិ​ក​ឲ្យ​ដែរ​។​ល​។ ប្រសិនបើ​ទង្វើ​នេះ​នៅតែ​បន្ត តើ​ភ្នំពេញ​ពិតជា​កំពុង​ក្លាយទៅជា​ទីក្រុង​ថង់​ប្លា​ស្ទិ​ក​មែន​ឬទេ​? 
 

© រក្សាសិទ្ធិដោយ thmeythmey.com