សេដ្ឋកិច្ច
អន្តរជាតិ
​តម្លៃ​ក្រុមហ៊ុន Amazon, Netflix និង Gucci មាន​កំណើន​ខ្ពស់ ខណៈ​ហ្វេ​ស​ប៊ុ​ក​ធ្លាក់ចុះ​
13, Oct 2018 , 8:59 am        
រូបភាព
ដោយ: ធីតា
​ជា​លើកដំបូង​ក្នុង​រយៈពេល​៥​ឆ្នាំ​ដែល​ហ្វេ​ស​ប៊ុ​ក​មិន​ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​ដែលមាន​កំណើន​តម្លៃ​។ នេះ​បើតាម​ចំណាត់ថ្នាក់​ម៉ាក​ល្បីៗ​លើ​ពិភពលោក Best Global Brands 2018 ដែល​សិក្សា​ដោយ​ក្រុមហ៊ុន Interbrand របស់​អាមេរិក​។​

 
​ការ​គណនា​បាន​បង្ហាញថា ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​របស់លោក Mark Zuckerberg ធ្លាក់​តម្លៃ​៦​ភាគរយ​ក្នុង​រយៈពេល​១​ឆ្នាំកន្លងមក ស្រប​ពេលដែល​តម្លៃ​ក្រុមហ៊ុន Amazon, Netflix និង Gucci មាន​ការឡើង​ខ្ពស់​ដ៏​គួរ​ឲ្យ​កត់សម្គាល់ បើទោះបីជា​ក្រុមហ៊ុន​ទាំងនេះ មិនអាច​ប្រជែង​យក​ចំណាត់ថ្នាក់​កំពូល​តារាង ពី Apple និង Google ក្នុងនាម​ជា​ក្រុមហ៊ុន​ម៉ាក​ល្បី​ជាងគេ​លើ​ពិភពលោក​ក៏ដោយ​។​
 

 
​ក្រុមហ៊ុន​ចំនួន​២០​ដែលមាន​តម្លៃ​កើនឡើង​ខ្ពស់​នៅ​ឆ្នាំ​២០១៨​នេះ​រួមមាន Amazon កើន​៥៦​ភាគរយ Netflix កើន​៤៥​ភាគរយ​, Gucci កើន​៣០​ភាគរយ Salesforce និង Louis Vuittion កើន​២៣​ភាគរយ​។ ក្រុមហ៊ុន PayPal មានកំណើត​២២​ភាគរយ MasterCard និង Adobe កើន​១៩​ភាគរយ​។​
 
​ក្រុមហ៊ុន​ផ្សេងទៀត​ដែលមាន​កំណើត​ចុះ​ពី​១៨​ភាគរយ ទៅ​១៣​ភាគរយ​រួមមាន Caterpillar, Ferrari, Adidas, Corona Extra, Microsoft, Apple, Visa, Mermes, Dior, Huawei, Accenture និង Santander​។ Sony, Starbucks និង Google ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​ដែលមាន​កំណើន​តម្លៃ​១០​ភាគរយ​។ ផ្ទុយទៅវិញ GE មានតម្លៃ​ធ្លាក់ចុះ​២៦​ភាគរយ និង​ហ្វេ​ស​ប៊ុ​ក​ធ្លាក់​៦​ភាគរយ​៕
 

Tag:
 Best Global Brands
© រក្សាសិទ្ធិដោយ thmeythmey.com