កីឡាជាតិ
ជាតិ
ពាន Trophee L’Equipe៖ ក្រោយទម្លាក់ម្ចាស់ផ្ទះបារាំង២រូប សុខ ចាន់មាន ចាញ់ថៃនៅវគ្គផ្តាច់ព្រ័ត្រ
× កីឡាករប៉េតង់ សុខ ចាន់មាន បានប្រកួតចាញ់កីឡាកកីឡាករថៃ Thanakorn Sangkaew ក្នុងការប្រកួតឯកត្តជនដណ្តើមពានរង្វាន់ Trophee L’Equipe ដែលរៀបចំដោយសារសារព័ត៌មានកីឡា L’Equipe ដ៏ល្បីល្បាញរបស់បារាំង។
នៅក្នុងពូល B សុខ ចាន់មាន បានយកឈ្នះកីឡាករទុយនីស៊ី Mohamed Khaled Bougriba ក្នុងលទ្ធផល ១៣-៩ បន្ទាប់បានយកឈ្នះកីឡាករជើងចាស់បារាំង Philippe Quintais មុននឹងបន្តបំបាក់កីឡាករ Dylan Rocher នៃក្រុមម្ចាស់ផ្ទះម្នាក់ទៀតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ឈានដល់វគ្គផ្តាច់ព្រ័ត្រ កីឡាករថៃ បាននាំមុខ ចាន់មាន ជាបន្តបន្ទាប់រហូតទទួលបានជ័យជម្នះ។ លទ្ធផលនេះ ធ្វើឲ្យកម្ពុជាខកខានឱកាសដណ្តើមពានទីបីក្នុងព្រឹត្តិការណ៍ Trophee L’Equipe បន្ទាប់ពី កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ឈ្នះលើវិញ្ញាសាវាយគូនារី និង អ៊ុន ស្រីយ៉ា ឈ្នះលើវិញ្ញាសាទោលផ្នែកនារី៕
© រក្សាសិទ្ធិដោយ thmeythmey.com