ជាតិ
២៥ខេត្ត/រាជធានី
TV បារាំង CFI និង​អង្គការ GRET បើក​វគ្គ​បណ្តុះបណ្តាល​ជូន​អ្នកសារព័ត៌មាន​ខ្មែរ នៅ​ដើមខែ​វិច្ឆិកា​ខាងមុខនេះ
25, Oct 2018 , 5:01 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទូរទស្សន៍​បារាំង CFI (Canal France International) ក្នុង​គម្រោង Media Development និង​អង្គការ Gret គ្រោង​នឹង​បើក​វគ្គ​បណ្តុះបណ្តាល​អ្នក សារព័ត៌មាន​ស្តីពី ប្រធានបទ​នៅតាម​ជនបទ (​កសិកម្ម និង​បរិស្ថាន​) នៅក្នុង​ខេត្តសៀមរាប​ចាប់ពី​ថ្ងៃទី​៦​ដល់​ថ្ងៃទី​១១​ខែវិច្ឆិកា​ឆ្នាំ​២០១៨​ខាងមុខនេះ​។ អ្នកសារព័ត៌មាន​ក្នុង​ចន្លោះ​ពី​១០​ទៅ ១៤​នាក់​មកពី​ស្ថាប័ន​ផ្សេងគ្នា​នឹងចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ខាងលើនេះ​។

 
 
​អ្នកសារព័ត៌មាន​អន​ឡាន ទូរទស្សន៍ វិទ្យុ​អ្នកកាសែត​ក្រដាស​…​អាចដាក់​ពាក្យ​ចូលរួម សិក្សា​ក្នុង​កម្មវិធី​ខាងលើនេះ​បាន​តាមរយៈ email: [email protected]  និង​តាម email: [email protected] ​។ ទូរទស្សន៍​បារាំង​នឹង​រ៉ាប់រង​រាល់​ការចំណាយ​ធ្វើដំណើរ និង​ស្នាក់ ក្នុង​ខេត្តសៀមរាប​។ 
 
​លក្ខខណ្ឌ​សម្រាប់​អ្នកសារព័ត៌មាន​ដែល​ត្រូវ​ចូលរួម​សិក្សា​៖ 
១) ជា​អ្នកសារព័ត៌មាន​ជនជាតិខ្មែរ​
២) បច្ចុប្បន្នកំពុង​បម្រើការ​ក្នុង​ស្ថាប័ន​កាសែត វិទ្យុ ទូរទស្សន៍ ឬ​អន​ឡាញ​
៣) ត្រូវតែ​ផលិត​រឿង​មួយចំនួន​ក្នុងពេល​សិក្សា​
៤) សរសេរ និង​ផ្ញើ CV, សេចក្តី​សង្ខេប​ពី​ស្ថាប័ន​ខ្លួន​កំពុងធ្វើការ និង​អត្ថបទ​មួយចំនួន​ដែល​លោកអ្នក​ទើបបាន​ផលិត​ហើយ​ក្នុង​ស្ថាប័ន​របស់លោក​អ្នក​។ 
៥) ចូរ​ពន្យល់ថា ហេតុអ្វី​បានជា​លោកអ្នក​ចង់​ចូលរួម​សិក្សា​ក្នុង​វគ្គ​សិក្សា​នេះ​? 
៦) តើ​លោកអ្នក​រំពឹងថា នឹង​ទទួលបាន​ចំណេះដឹង​អ្វីខ្លះ​ពី​វគ្គ​សិក្សា​នេះ​? 
៧)​ហេតុអ្វី​បាន​លោកអ្នក​គិតថា វា​មាន​សារៈសំខាន់​ក្នុងការ​ធ្វើ​សេចក្តីរាយការណ៍​ពី​កសិកម្ម និង​បរិស្ថាន​នៅក្នុង​ប្រទេស​កម្ពុជា​? 
៨) លោកអ្នក​អាចដាក់​ពាក្យ​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​។ 
 
- Conditions of participation: 
► Be a Cambodian journalist; 
► Currently work in a media (print, radio, TV or online) in Cambodia; 
► Commit to produce and broadcast content during the module. 
CFI will cover the transport from your home city, the accommodation, the catering and local transport in Siem Reap during the whole session for all participants. 
- You want to apply (in English or in Khmer): 
 
► Send to [email protected] a short biography, a CV, a short description of your media, a short selection of previous productions (article, video, audio…) 
and answer those 3 questions: 
► Why do you want to participate to this module? 
► What do you expect to learn in this module? 
► Why do you think it’s important to report on agriculture and environment in Cambodia?
 

© រក្សាសិទ្ធិដោយ thmeythmey.com