ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
លោក សុង សារ៉ន​៖ បើ​ខ្ញុំ​រកស៊ី​នាំចេញ​អង្ករ​ដូច​តែ​ពេលមុន ខ្ញុំ​បរាជ័យ​បាត់​ហើយ​!
13, Oct 2018 , 10:33 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក សុង សារ៉ន ដែលជា​សហគ្រិន​ជោគជ័យ​មួយ​ក្នុង​វិស័យ​កសិកម្ម បាន​ចែករម្លែក​ថា ធុរកិច្ច​ក្នុង​វិស័យ​កសិកម្ម គឺ​ពិបាក ប៉ុន្តែ​បើ​គេ​ព្យាយាម​ធ្វើ​ឲ្យ​ផលិតផល​របស់ខ្លួន មាន​ភាព​ប្រកួតប្រជែង​ខ្ពស់ នោះ​ឱកាស​ជោគជ័យ​នឹង​កើតមាន​។ អគ្គនាយក​ក្រុមហ៊ុន Amru Rice រូបនេះ លើកឡើងថា រកស៊ី​ក្នុង​វិស័យ​កសិកម្ម សហគ្រិន​ត្រូវ​ព្យាយាម​ស្វែងយល់​ពី​ទីផ្សារ​បញ្ជា​ទិញ និង​កែច្នៃ​ផលិតផល​របស់ខ្លួន​ឲ្យ​ពិសេស​ជាងគេ និង​សម្បូរបែប​។ បើ​ធ្វើ​ផលិតផល​ធម្មតាៗ​ដូច​គេ នឹង​ជួប​ការប្រកួតប្រជែង​ច្រើន ពិសេស​ពិបាក​ទប់ទល់​នឹង​ក្រុមហ៊ុន​ធំៗ ដែល​នឹង​ឈានដល់​ការបិទ​អាជីវកម្ម​។



អត្ថបទទាក់ទង

 
​សូម​ស្ដាប់​បទ​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន Amru Rice ដូចតទៅ​នេះ​៖ 




Amru rice បង្កើតឡើង​នៅ​ឆ្នាំ​២០១១ ដែល​ពេលនោះ​ជា​ក្រុមហ៊ុននាំចេញ​អង្ករ ដូច​គេ​ផ្សេងៗ​ដែរ ដែល​ជួប​ការប្រកួតប្រជែង​ច្រើន​។ លុះដល់​ឆ្នាំ​២០១៤ Amru ចាប់ផ្ដើម​ផលិត​អង្ករ​សរីរាង្គ តែ​មិន​ជោគជ័យ​នោះទេ​។ តែ​ក្រោយពី​ភាពបរាជ័យ​របស់ខ្លួន Amru បាន​បោះជំហាន​ទៅមុខទៀត តាមរយៈ​ការសិក្សា​ពី​ទីផ្សារ និង​បណ្ដុះបណ្ដាល​កសិករ​ឲ្យ​ផលិត​ស្របតាម​ទីផ្សារ ព្រមទាំង​បោះទុន​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​។ ក្រម​ហ៊ុន​នេះ សព្វថ្ងៃ កំពុងតែ​នាំមុខ និង​ជា​គំរូ​ក្នុង​ការធ្វើ​កិច្ចសន្យា​កសិក​កម្ម ដែលជា​យន្តការ​មួយ​លើកស្ទួយ​កសិករ និង​ផលិតផល​ក្នុងស្រុក​៕

Tag:
 សុង សារ៉ន​
  អង្ករ​
  កសិកម្ម​
  អាជីវកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com