មាន​សញ្ញា​ទាំងនេះ​អ្នក​អាចមាន​ដុំ​សាច់​ខួរក្បាល​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
មាន​សញ្ញា​ទាំងនេះ​អ្នក​អាចមាន​ដុំ​សាច់​ខួរក្បាល​
13, Oct 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
អាកា​រៈ​នៃ​ដុំ​សាច់​ក្នុង​ខួរក្បាល​មានការ​ប្រែប្រួល​ច្រើន ហើយក៏​អាស្រ័យ​ទៅតាម​ទំហំ ទីតាំង និង​អត្រា​នៃ​ការលូតលាស់​របស់​ដុំ​សាច់​នោះដែរ​។



អាកា​រៈទូ​ទៅ​ដែល​បង្កឡើង​ដោយ​ដុំ​សាច់​ក្នុង​ខួរក្បាល​មានដូចជា​៖
 
• មានការ​ឈឺក្បាល​បែប​ថ្មី ឬ​ផ្លាស់ប្តូរ​របៀប​នៃ​ការឈឺ​ក្បាល​
• ការឈឺ​ក្បាល​ដែលមាន​ភាព​ញឹកញាប់​ទៅៗ ហើយ​ធ្ងន់ធ្ងរ​ទៅៗ​
• ចង្អោរ ឬ​ក្អួត​ដោយ​មិនដឹង​មូលហេតុ​
• បញ្ហា​នៅ​ភ្នែក​ដូចជា ស្រ​វ៉ាំ​ង​ភ្នែក ភ្នែក​មើលឃើញ​ពីរៗ ឬ​មិនអាច​មើលឃើញ​នៅ​គែមៗ​ភ្នែក​
• បាត់បង់​អារម្មណ៍​ដឹង  ឬ​ចលនា​ដៃជើង បន្តិច​ម្តងៗ​
• ពិបាក​លើ​ការរក្សា​តុល្យភាព​
• វង្វេងវង្វាន់​លើ​បញ្ហា​ប្រចាំថ្ងៃ​
• អត្ត​ច​រិ​ក ឬ​ឥរិយាបទ​ប្រែប្រួល​
• ប្រកាច់ ជាពិសេស​អ្នក​ដែល​មិន​ធ្លាប់មាន​ប្រវត្តិ​ប្រកាច់​ពីមុនមក​
• មាន​បញ្ហា​លើ​ការ​ស្តាប់លឺ​សម្លេង​ដូច្នេះ​បើសិនជា​មា​នស​ញ្ហា​ដូច​រៀបរាប់​ខាងលើ អ្នក​គួរតែ​ជួប​គ្រូពេទ្យ​ដើម្បី​ពិគ្រោះ យោបល់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
​ 

© រក្សាសិទ្ធិដោយ thmeythmey.com