ជាតិ
សង្គមជាតិ
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅអង់គ្លេស តាមរយៈអាហារូបករណ៍ Chevening
× ភ្នំពេញ៖ លេខាធិការដ្ឋាន Chevening Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទៅសិក្សានៅប្រទេសអង់គ្លេស ក្នុងឆ្នាំសិក្សា២០១៩ និង២០២០។ ការទទួលពាក្យស្នើសុំអាហារូបករណ៍ បានចាប់ផ្តើមពីនៅថ្ងៃទី៣ ខែតុលា ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
បង្កើតឡើងនៅក្នុងឆ្នាំ១៩៨៣ អាហារូបករណ៍ Chevening ជាកម្មវិធីអាហារូបករណ៍របស់រដ្ឋាភិបាលអង់គ្លេស ផ្តល់ជូនដល់ថ្នាក់បរិញ្ញាបត្រជាន់ សិក្សាមួយឆ្នាំ នៅប្រទេសអង់គ្លេស និងទទួលបានការឧបត្ថម្ភថវិកា ពីការិយាល័យភាសាបរទេស និងសហព័ន្ធ (FCO) និងអង្គការដៃគូនានា។
ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានបើកអាហារូបករណ៍នេះ នៅឆ្នាំ១៩៩៣ ដើម្បីផ្តល់ឲ្យនិស្សិតកម្ពុជាជាច្រើន រូបមានឱកាសទៅសិក្សានៅអង់គ្លេស។ មកដល់ពេលនេះ អាហារូបករណ៍ Chevening បានផ្ដល់ឲ្យនិស្សិតកម្ពុជា១៥០នាក់ហើយ៕
Tag:
អាហារូបករណ៍
អង់គ្លេស
Chevening
© រក្សាសិទ្ធិដោយ thmeythmey.com