ជាតិ
ក្រសួង​វប្បធម៌​គ្រោង​ដាក់​ព្រះពុទ្ធ​បដិមា​បុរាណ​ជិត​១០០០​អង្គ ឲ្យ​ពលរដ្ឋ​គោរពបូជា​
13, Oct 2018 , 2:36 pm        
រូបភាព
រូបភាពពីទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា
រូបភាពពីទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា
​ភ្នំពេញ​៖​ព្រះពុទ្ធ​បដិមា​បុរាណ​ជិត ១០០០​អង្គ ដែល​ត្រូវបាន​រក្សាទុក​ជិត​១០០​ឆ្នាំ​មកហើយ នៅក្នុង​អភិរក្ស​ដ្ឋា​ន​អង្គរ​ខេត្តសៀមរាប នឹងដាក់​ឲ្យ​ពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ គោរពបូជា និង​ស្វែងយល់​នាពេល​ឆាប់ៗ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា​(AKP) ដែល​ស្រង់​សម្តី លោក ឆាន់ ចំរើន អនុប្រធាន​ការិយាល័យ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ទទួលបន្ទុក​កន្លែង​អភិរក្ស​វត្ថុ​បុរាណ​នៅ​អភិរក្ស​ដ្ឋា​ន​អង្គរ​ខេត្តសៀមរាប​។​


 
​បើតាម AKP ដែល​ស្រង់​សម្តី​លោក ឆាន់ ចំរើន ព្រះ​ពុទ្ធបដិមា​ទាំងអស់នោះ មាន​ច្រើន​សម័យកាល ពោល​គឺមាន​តាំងពី​សម័យមុន​អង្គរ នៅ​សតវត្សរ៍​ទី​១១ ដល់​សតវត្សរ៍​ទី​១៩ ត្រូវបាន​ប្រមូល​មកពី​តាម​ប្រាសាទបុរាណ​ផ្សេងៗ ជាពិសេស​ប្រាសាទ​អង្គរវត្ដ​។ លោក ឆាន់ ចំរើន បញ្ជាក់​ដូច្នេះ​៖«​ពុទ្ធបដិមា​ទាំងនោះ នឹងត្រូវ​រៀបចំ​ដាក់តាំង​បង្ហាញ​ទៅតាម​សម័យកាល​នីមួយៗ ឲ្យ​ពលរដ្ឋ​គោរពបូជា នៅក្នុង​អភិរក្ស​ដ្ឋា​ន​អង្គរ​»​។​
 
​បើតាម AKP អភិរក្ស​ដ្ឋា​ន​អង្គរ​មាន​វត្ថុ​បុរាណ​ប្រមាណ​ជិត​១​ម៉ឺន រួមមាន​ចម្លាក់​ថ្ម និង​ចម្លាក់​ឈើ​ជាដើម​។ វត្ថុ​បុរាណ​ទាំងនេះ គឺ​ប្រមូល​មកពី​បណ្តា​ខេត្ត​នានា​៕
 

Tag:
 ពុទ្ធបដិមា​
  សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com