ជាតិ
សមត្ថកិច្ច​ហៅ បុរស​ដែល​ចោល​សំរាម​ចូល​ព្រែក មក​ធ្វើ​កិច្ចសន្យា​
13, Oct 2018 , 4:13 pm        
រូបភាព
រូបភាពពី​ក្រសួង​បរិស្ថាន
រូបភាពពី​ក្រសួង​បរិស្ថាន
​បុរស​ម្នាក់​ដែលជា​អ្នកប្រមូល​សំរាម​នៅ​ផ្សា​ប៉ាក់​ខ្លង ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ស្រុក​មណ្ឌលសីមា កោះហៅ​មក​ធ្វើ​កិច្ចសន្យា បន្ទាប់ពី​បុរស​រូបនេះ ត្រូវគេ​ប្រទះ​ឃើញថា​បាន​ចោល​សំរាម ចូលក្នុង​ព្រែ​កកោះ​យ៉ ក្នុងភូមិ​សាស្ត្រ​ខេត្តកោះកុង កាលពី​ថ្ងៃទី ១២ ខែតុលា​។


 
​តាម​ក្រសួងបរិស្ថាន បុរស​ម្នាក់នេះ បាន​សារភាពថា ខ្លួន​ពិតជា​បាន​ចោល​សំរាម​ចូលក្នុង​ព្រែក​ពិតមែន ដោយសារ​ម៉ូតូ​ដឹក​សំរាម​របស់ខ្លួន​ខូច និង​មិនអាច​អូស​សំរាម​ទៅមុខ​។ យ៉ាងណាក៏ដោយ​បុរស​រូបនេះ បានធ្វើ​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ​ថា​ខ្លួន​ឈប់​បោះ​សំរាម​ចោល​អនាធិបតេយ្យ​លើ​ដងផ្លូវ និង​លើ​ដៃ​ព្រែក​សមុទ្រ​ទៀតហើយ​៕
 

Tag:
 កោះកុង​
 ​សំរាម​
© រក្សាសិទ្ធិដោយ thmeythmey.com