កីឡាអន្តរជាតិ
អន្តរជាតិ
លោក Thierry Henry ក្លាយជាគ្រូបង្វឹកថ្មីរបស់ AS Monaco
× ក្លិប AS Monaco នៃក្របខណ្ឌ Ligue 1 របស់បារាំង បានប្រកាសពីការតែងតាំងអតីតខ្សែប្រយុទ្ធជម្រើសជាតិបារាំង លោក Thierry Henry សម្រាប់តំណែងគ្រូបង្វឹកថ្មីរបស់ខ្លួន ក្នុងកិច្ចសន្យា៣រដូវកាល ពោលគឺរហូតដល់ឆ្នាំ២០២១។
លោក Thierry Henry អាយុ៤១ឆ្នាំ ត្រូវជំនួសតំណែងរបស់លោក Leonardo Jardim ចាប់ពីថ្ងៃចន្ទ ដោយក្រុមការងាររបស់លោករួមមាន លោក Joao Carlos Valado គ្រូឈុត U23 របស់ Benfica និងលោក Patrick Kwame Ampadu គ្រូ Academy របស់ Arsenal។
អតីតខ្សែប្រយុទ្ធរូបនេះ បានវិលត្រឡប់ទៅកាន់ក្លិប Manaco វិញ ដែលលោកធ្លាប់ធ្វើជាកីឡាករចន្លោះពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៩។ ក្រៅពីកីឡាករឆ្នើមបារាំងដែលឈ្នះពាន World Cup កាលពីឆ្នាំ១៩៩៨ Henry ជាវីរបុរសរបស់ក្លិប Arsenal ហើយបានជោគជ័យយ៉ាងធំធេងជាមួយ Barcelona និង New York Red Bulls។
លោកបានធ្វើជំនួយការរបស់លោក Roberto Martinez នៅជម្រើសបែលហ្ស៊ិក ចាប់តាំងពីឆ្នាំ២០១៦ ហើយរួមចំណែកឲ្យក្រុមបីសាចក្រហមមួយបានចំណាត់ថ្នាក់លេខបីជាប្រវត្តិសាស្ត្រក្នុង World Cup កាលពីពេលថ្មីៗកន្លងមក៕
© រក្សាសិទ្ធិដោយ thmeythmey.com