ជាតិ
នយោបាយជាតិ
កម្ពុជា ព្រមរកអដ្ឋិធាតុទាហានអាមេរិកឡើងវិញ ក្រោយផ្អាកជាង១ឆ្នាំ
× ភ្នំពេញ៖ កម្ពុជា យល់ព្រមឲ្យអាមេរិករុករកអដ្ឋិធាតុឈ្លើយសឹក និងទាហានអាមេរិកដែលបាត់ខ្លួនក្នុងសង្គ្រាមនៅក្នុងប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីបានផ្អាកជាង១ឆ្នាំមកហើយ។ ការប្រកាសបន្តកម្មវិធីនេះ ត្រូវបានសម្តេច ហ៊ុន សែន បញ្ជាក់ថាជាការឆ្លើយតបទៅនឹងសំណើរបស់សមាជិកព្រឹទ្ធសភា និងអ្នកតំណាងរាស្ត្រ ក៏ដូចជាសំណើរបស់អង្គការពាក់ព័ន្របស់សហរដ្ឋអាមេរិក។
នៅក្នុងលិខិតដែលផ្ញើជូនលោក Doug Ericksen សមាជិកព្រឹទ្ធសភា និងលោក Vicent Buysតំណាងរាស្ត្រនៅរដ្ឋវ៉ាស៊ីនតោន ចុះថ្ងៃទី១២ ខែតុលា យ៉ាងដូច្នេះ៖«រដ្ឋាភិបាលរបស់ខ្ញុំ ដោយក្នុងស្មារតីមេត្តា ករុណាដូចកន្លងមក យល់ព្រមចាប់ផ្តើមឡើងវិញនូវប្រតិបត្តិការរុករកអដ្ឋិធាតុ POW/MIA ដ៏សំខាន់នេះ ទោះបីជាការរិតត្បិតទិដ្ឋាការសហរដ្ឋអាមេរិក នៅតែមានសុពលភាពក៏ដោយ»។
សូមបញ្ជាក់ថាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិក លើកម្មវិធី POW/MIA ចាប់ផ្តើមតាំងពីមុនឆ្នាំ១៩៩០ម្ល៉េះ ប៉ុន្តែកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្អាកកម្មវិធីនេះបណ្តោះអាសន្នសកម្មភាពនេះ ដើម្បីឆ្លើយតបនឹងអាមេរិក ដែលបានផ្អាកផ្ដល់ទិដ្ឋាការឲ្យកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com