ជាតិ
សៀមរាប​៖​អាជ្ញាធរ​កែលម្អ​សួនច្បារ​ក្រោយ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម សម្រួលការ​ទស្សនា​សត្វ​ច្រឹង​
14, Oct 2018 , 8:59 am        
រូបភាព
​សៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប បានចាប់ផ្តើម​កែលម្អ​សួនច្បារ​ថ្មី​បន្ថែមទៀត ដើម្បី​បម្រើ​សេវាកម្ម​ភ្ញៀវទេសចរ​ក្នុង​ខេត្ត​មួយ​នេះ​។ សួនច្បារ​ក្រោយ​ព្រះអង្គ​ចេក ព្រះអង្គ​ចម ដែល​ទេសចរ​និយម​ទស្សនា​សត្វ​ច្រឹង រស់​នៅលើ​ដើមឈើ​ធំៗ ត្រូវបាន​កែលម្អ​ក្រាល​ការ៉ូឡា​។ អាជ្ញាធរ​បញ្ជាក់ថា គម្រោង​នេះ​គឺ​ដើម្បី​សម្រួល​ដល់​ការ​ទស្សនា​របស់​ភ្ញៀវ ក៏ដូចជា​លើក​សោភ័ណភាព​ទីក្រុង​ផងដែរ​។

 
រដ្ឋបាល​ខេត្តសៀមរាប បាននិងកំពុង​ផ្តើម​កែលម្អ​សួនច្បារ​មួយចំនួន​ក្នុង​ក្រុង​សៀមរាប មាន​សួនច្បារ​ស្ពា​ថ្ម​ព្រះរាជដំណាក់ ដោយ​ធ្វើការ​ក្រាល​ការ៉ូឡា​ជំនួស​វាលស្មៅ​ចាស់​។ ក​ម្រោ​ង​នេះ ក៏​អនុវត្តន៍​នៅ​វាលស្មៅ​ក្រោយ​ទីសក្ការៈ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​ផងដែរ​។ គម្រោង​នេះ ត្រូវបាន​រដ្ឋបាលខេត្ត​សៀមរាប​អះអាងថា ដើម្បី​លើក​សោភ័ណភាព​ក្រុង​សៀមរាប និង​សម្រួល​ដល់​ការ​ទស្សនា​របស់​ទេសច​រ ដែល​និយម​ទស្សនា​សត្វ​ច្រឹង​ដ៏​ច្រើនសន្ធឹក នៅលើ​ដើមឈើ​ធំៗ​។​


 
​នៅ​តំបន់​ខាងលើនេះ រដ្ឋបាល​ខេត្តសៀមរាប​ក៏បាន​ធ្វើការ​កែលម្អ និង​ក្រាល​ការ៉ូឡា​ជំនួស​វាលស្មៅ​នៅតាម​បណ្តោយ​ជុំវិញ​ស្ទឹង​សៀមរាប ចាប់ពី​ស្ពាន​វត្ត​រាជ​បូព៌ ដល់​ស្ពាន​ព្រះរាជដំណាក់​ផងដែរ​។ក្នុងពេល​ចុះ​ពិនិត្យ​ការដ្ឋាន​កាលពី​ដើមខែ តុលា លោក​អភិបាលខេត្ត​សៀមរាប ពន្យល់ថា ការរៀបចំ​នេះ​ដើម្បី​ត្រៀម​ស្វាគមន៍​ពិធីបុណ្យ​អុំទូក ដែល​នឹង​មកដល់​នាពេល​ឆាប់ៗ​ខាងមុខនេះ​៕
 




Tag:
 សួនច្បារ​
 ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​
 ​សត្វ​ច្រឹង​
© រក្សាសិទ្ធិដោយ thmeythmey.com