ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដេក​មិន​លក់​នាំអោយ​ឈឺ​ច្រើន​!​នេះ​ជា​ដំណោះស្រាយ​
14, Oct 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
តើ​អ្នក​ចេះតែ​ឈឺ​មិន​ព្រម​ជា​សោះ​ ពិ​សេសគឺ​កើតមាន​ជំងឺ​ផ្តាសាយ​ញឹកញាប់​មែន​ទេ​? បើសិនជា​ដូច្នេះ​មែនមាន​មូលហេតុ​ដ៏​សំខាន់​មួយ​នៅ​ពីក្រោយ​សុខភាព​ខ្សោយ​របស់​អ្នក​។ នោះ​គឺ​ការ​ដេក​មិន​គ្រប់គ្រាន់​។​



​គេ​បាន​ស្រាវជ្រាវ​ឃើញថា​នៅពេលដែល​មនុស្ស​១៥៣​នាក់​ត្រូវ​បានដាក់​អោយនៅ​កន្លែង​មួយ​ដែល​ងាយ​ឆ្លង​ជំងឺ​ផ្តាសាយ​នោះ អ្នក​ដែល​ដេក​តិចជាង​៧​ម៉ោង​នៅក្នុង រយ​:​ពេល ពីរ​សប្តាហ៍​គឺ​ងាយ​នឹង​កើត​ជំងឺ​ផ្តាសាយ​ជាងគេ​ដល់​ទៅ​បី​ដង បើ​ប្រៀបធៀប​ជាមួយ អ្នក ដែល​ដេក​បាន​៨​ម៉ោង​ក្នុង​មួយ​យប់​។​
 
​ដូច្នេះ​បើសិនជា​អ្នក​ដេក​មិន​គ្រប់គ្រាន់​ទេ​ឬក៏​អ្នកមាន​បញ្ហា​ដេក​មិន​លក់​នោះ អ្នក​ត្រូវ ឆាប់​រក​ដំណោះស្រាយ​ដូចខាងក្រោម​។​
 
-ហាត់ប្រាណ​រាល់ថ្ងៃ​និង​ទៀងទាត់ ដូចជា​ការដើរ​និង​ធាក់​កង់ 
-​ចៀសវាង​ការលេង​ទូរស័ព្ទ​មុន​ចូលដេក 
-​រៀបចំ​បន្ទប់ ដេក អោយមាន​ផាសុខភាព​ត្រជាក់​ល្មម 
-​ចៀសវាង​ការផឹក​កាហ្វេ​នៅពេល​រសៀល 
-​សម្រាក​អោយ​ស្រួលខ្លួន​ដោយ​មិន​ធ្វើ​ការងារ​អ្វី​ទាំងអស់​មុន​ចូលដេក​។​
-​អ្នក​ក៏​អាច​ប្រើ​ថ្នាំ​បានដែរ បើសិនជា​ចាំបាច់​។ គ្រូពេទ្យ​ច្រើន​ណែនាំ​អោយប្រើ ថ្នាំ​កាល់​ស៊ី​ប្រូ​ណាត Calcibronate ផលិត​នៅ​ប្រទេស​បារាំង ត្រូវបាន គេ​ដឹង ថា មាន​ប្រ​សិ​ទ្ឋ​ភាព អាចជួយ អោយ​អ្នក ដេកលក់​ស្រួល​បាន​។ 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com