ជាតិ
សង្គមជាតិ
ឃុំខ្លួន​ជនសង្ស័យ​បណ្តោះអាសន្ន ករណី​វាយ​អ្នកបើក​តាក់ស៊ី​ដល់​ស្លាប់
14, Oct 2018 , 2:50 pm        
រូបភាព
ភ្នំពេញ​៖ ជនសង្ស័យ កំពុង​ជាប់​ឃុំខ្លួន​បណ្តោះអាសន្ន​នៅក្នុង​ពន្ធនាគារ​ខេត្តស្វាយរៀង ក្នុងករណី​វាយ​អ្នកបើក​តាក់ស៊ី​ម្នាក់​ដល់​ស្លាប់ បន្ទាប់ពី​ជនរងគ្រោះ​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​។ នេះ​បើតាម លោក គង់ ច័ន្ទ​ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​។


 
​លោក គង់ ច័ន្ទ​ខេ​ម​រិ​ទ្ធ បញ្ជាក់​ដូច្នេះ​៖«​មកទល់ពេលនេះ ជនសង្ស័យ​ទាំងនោះ​ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​អស់ហើយ​»​។ តែ​យ៉ាងណាក៏ដោយ ព្រះរាជអាជ្ញា​រូបនេះ មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ​ទេ ថា​តើ​មាន​ជនសង្ស័យ​ប៉ុន្មាន​នាក់ ដែល​ពាក់ព័ន្ធ​នៅក្នុង​សំណុំ​រឿងនេះ ហើយ​តើ​ពួកគេ ត្រូវបាន​ចោទប្រកាន់​ពីបទ​អ្វីខ្លះ​នោះ​។ លោក គង់ ច័ន្ទ​ខេ​ម​រិ​ទ្ធ បាន​ត្រឹម​ប្រាប់ថា បាន​បញ្ជូន​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​ចាត់ការ​បន្ត​។  
 
​សូមបញ្ជាក់ថា កាលពី​យប់​ថ្ងៃទី​៨ ខែតុលា​កន្លងទៅ មាន​ករណី​គ្រោះថ្នាក់​មួយ​កើតឡើង​រវាង​រថយន្ត​បាន​បើក​បុក​ម៉ូតូ ដែល​បាន​បណ្តាល​ឲ្យ​បុរស​ម្នាក់ រងរបួស​ធ្ងន់ធ្ងរ​បា​ក់ជើង និង​បែកក្បាល​ធ្ងន់ធ្ងរ​។ ករណីនេះ កើតឡើង​នៅ​ចំណុច​ភូមិក​ម្ពោ​ធលៀប សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត ខេត្តស្វាយរៀង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Fresh News ដែល​បាន​បន្តថា ម្ចាស់​រថយន្ត​ដែលជា​បើក​តាក់ស៊ី​ជា​អ្នកបង្ក​។ នៅក្រោយ​កើតហេតុ​អ្នករត់​តាក់ស៊ី​រូបនេះ​បាន​ចុះ​ពី​រថយន្ត​ទំនង​ទទួលខុសត្រូវ ប៉ុន្តែ​បែរជា​ត្រូវគេ​ព្រួត​វាយ​រហូតដល់​ស្លាប់ ហើយ​អូស​សព​ទៅ​ចោល​នៅក្នុង​ព្រៃ​អាកាស្យា​។ នេះ​បើតាម​ការចុះផ្សាយ​ដែល​៕

Tag:
 ​គ្រោះថ្នាក់​ចរាចរណ៍​
 ​បាត​វិត​
 ​ស្វាយរៀង​
© រក្សាសិទ្ធិដោយ thmeythmey.com