ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ស្ពៃក្តោប១គុម្ព ១ម៉ឺនរៀល, អ្នកស្រី អាំង ហៀង ដាំមិនទាន់អ្នកទិញ
× កណ្តាល៖ អ្នកស្រី អាំង ហៀង ជាអ្នកដាំបន្លែស្ពៃក្ដោប និងផ្កាខាត់ណាធម្មជាតិ ជាង២ឆ្នាំមកហើយ។ រស់នៅភូមិអុងបាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល អ្នកស្រី ហៀង ដែលមានវ័យ ៦២ឆ្នាំ បានអះអាងថាខ្លួនមិនបានប្រើថ្នាំគីមី ក្នុងការដាំដុះស្ពៃក្ដោប និងផ្កាខាត់ណានេះឡើយ ពោលគឺប្រើតែជីលាមកគោមួយមុខប៉ុណ្ណោះ។
នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ ស្ត្រីចំណាស់រូបនេះមិននឹកស្មានសោះថា បន្លែរបស់គាត់ មានការគាំទ្រច្រើន និងផ្គត់ផ្គង់សឹងមិនទាន់ដូច្នេះនោះទេ ព្រោះដើមឡើយគាត់ដាំដើម្បីទុកបរិភោគខ្លួនឯងប៉ុណ្ណោះ។ អ្នកស្រី បញ្ជាក់ដូច្នេះ៖«ខ្ញុំចេះតែដាំបន្លែធម្មជាតិនេះទៅនៅពេលទំនេរ។ ដាំដើម្បីតែផ្គត់ផ្គង់នៅក្នុងគ្រួសារតែប៉ុណ្ណោះ ណាមួយក៏មិនចង់បរិភោគបន្លែដែលមានសារធាតុគីមី»។
សូមទស្សនាកិច្ចសម្ភាសរវាងកញ្ញា អ៊ូ សុខមាន នៃសារព័ត៌មានថ្មីៗ ជាមួយអ្នកស្រី អាំង ហៀង ដូចតទៅ៖
Tag:
ស្ពៃក្តោប
បន្លែធម្មជាតិ
ផ្កាខាត់ណា
ThmeyThmey25
កណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com