ជាតិ
៣​ថ្ងៃ​ទៀត ការចុះឈ្មោះ​បោះឆ្នោត​ថ្មី​ត្រូវ​បញ្ចប់ ក្រោយ​អ្នក​ចុះឈ្មោះ​ថ្មី​មាន​ជិត​៦​ម៉ឺន​នាក់​
15, Oct 2018 , 3:56 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គិត​ត្រឹម​រយៈពេល​១៤​ថ្ងៃ ពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះឆ្នោត​ថ្មី បានមក​ចុះឈ្មោះ​បោះឆ្នោត​មាន​ចំនួន ១៥៩,៤៤៥​នាក់​។ ក្រៅពី​ចំនួន​នេះ​ក៏មាន​នៅមាន​ពលរដ្ឋ​ចំនួន ១,១៤៦​នាក់​ផ្សេងទៀត កំពុងស្ថិត​ក្នុងការ​ពិនិត្យ​នឹង​កែតម្រូវ​ទិន្នន័យ​។ នេះ​បើតាម​របាយការណ៍​រប​ស់​គណៈកម្មាការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែតុលា​។​


 
​ការចុះឈ្មោះ​បោះឆ្នោត​ថ្មី​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨​។ សម្រាប់​ពលរដ្ឋ​ដែល​កើត​ត្រឹម​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០០១ អាចមក​ចុះឈ្មោះ​បោះឆ្នោត​ក្នុង​បញ្ជី​ថ្មី​បាន​។ ចំណែក​ពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​រួចហើយ ក៏​អាចមក​ពិនិត្យ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​បាន​ផងដែរ​៕
 

Tag:
 គ​.​ជ​.​ប​
 ​បញ្ជី​ឈ្មោះ​បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com