ជាតិ
រថយន្ត
Mercedes-Benz ផ្តល់ជូន​គ្រប់​ជម្រើស​នៃ​ប្រភេទ​រថយន្ត ដែលជា​តម្រូវការ​រប​ស់​អតិថិជន​
03, Dec 2018 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​រថយន្ត​ប្រណិត​ម៉ាក Mercedes-Benz ជា​ប្រភេទ​រថយន្ត​ដ៏​ល្បីល្បាញ​បំផុត​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅក្នុង​ពិភពលោក​។ ក្រុមហ៊ុន ស្តារ​អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ទទួលបាន​សិទ្ធិផ្តាច់មុខ​ពី​ក្រុមហ៊ុន ឌែម​លើ អេ​ជី ក្នុងការ​នាំចូល ចែកចាយ ដាក់លក់ និង​ផ្តល់ជូន​សេវាកម្ម​នូវ​គ្រប់​ប្រភេទ​រថយន្ត មើ​ស៊ី​ឌី​ស​-​បិ​នស៍ ប្រចាំ​នៅ​កម្ពុជា​។ ជាងនេះទៅទៀត​អគារ​តាំង​បង្ហាញ​រថយន្ត​ប្រណិត​ម៉ាក មើ​ស៊ី​ឌី​ស​-​បិ​នស៍ មាន​ដាក់​តាំងនូវ​គ្រប់​ប្រភេទ​រថយន្ត​ទាំងអស់​ដែលជា​តម្រូវការ​របស់​អស់លោកអ្នក​រាប់​ចាប់ពីរថយន្ត​ប្រភេទ​ស្ព័​រ​(Sport),​រថយន្ត​ប្រណិត​ប្រភេទ​ទាប (Sedan) , រថយន្ត​ប្រភេទ​ខ្ពស់ (SUV) និង​រថយន្ត​ប្រណិត​ប្រភេទ​ជា​លក្ខណៈ​គ្រួសារ​(VAN)​។ ខាងក្រោម​នេះ ជា​ប្រភេទ​រថយន្ត​ម៉ាក Mercedes-Benz ដែល​តែងតែ​ទទួលបាន​ការគាំទ្រ និង​ពេញនិយម​ខ្លាំង ពី​សំណាក់​អតិថិជន​។



១. រថយន្ត SUV (Sport Utility Vehicle) ៥ និង ៧​កៅអី ។ រថយន្ត​ទាំងនេះ មានដូចជា ប្រភេទ GLE Coupe, GLC Coupe, និង​GLC SUV ជាដើម​។ 
 
២. ប្រភេទ  Sedan ដែលមាន ៤​កៅអី រួមមាន Mercedes-Benz Maybach S 450 និង Mercedes-Benz Maybach 560 4MATIC​។​
 
៣. ប្រភេទ Vans ដែលមាន​ចាប់ពី​៧​កៅអី (V Class 220d )  និង Vito Tourer 116 CDI ដែលមាន​កៅអី ចាប់ពី​៧​កៅអី​ឡើងទៅ ស័​ក្ត​សម​បំផុត​សម្រាប់​អតិថិជន​ដែលមាន​សមាជិក​ច្រើន​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​អញ្ជើញ​ទៅកាន់​អគារ​តាំង​បង្ហាញ​រថយន្ត​ប្រណិត Mercedes-Benz  ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ៦០​ម៉ែត្រ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។​ទំនាក់ទំនង​ទូរ​សព្ទ​លេ​ខៈ ០២៣-២៣១-៤៨៨៕
 

© រក្សាសិទ្ធិដោយ thmeythmey.com