ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ហេតុអ្វី​បានជា​មនុស្ស​មួយចំនួន​គេង​មមើមមាយ​?
16, Oct 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មូលហេតុ​ពិតប្រាកដ​នៃ​ការ​គេង​គេង​មមើមមាយ​មិនត្រូវ​បាន​គេ​ស្គាល់​ទេ ប៉ុន្តែ​វា​ហាក់ដូចជា​ដំណើរការ​នៅក្នុង​គ្រួសារ​។ អ្នក​ទំនងជា​គេង​មមើមមាយ ប្រសិនបើ​សមាជិក​ផ្សេងទៀត​នៃ​គ្រួសារ​ជិតស្និទ្ធ​របស់​អ្នកមាន​អាកប្បកិរិយា​បែបនេះ​។​


 
​រឿង​ខាងក្រោម​នេះ​បង្ក​ឲ្យ​មានការ​គេង​មមើមមាយ ឬ​ធ្វើ​ឲ្យ​វា​កាន់តែ​អាក្រក់ ៖
 
1. មិន​ទទួល​បានការ​គេង​គ្រប់គ្រាន់​
2. មាន​ភាព​តានតឹង និង​ការ​ថប់​បារម្ភ​
3. ការឆ្លង​មេរោគ​ដោយ​គ្រុនក្តៅ ជាពិសេស​ចំពោះ​កុមារ​
4. ផឹកស្រា​ច្រើនពេក​
5. ប្រើ​ថ្នាំញៀន​
6. ប្រភេទ​មួយចំនួន​នៃ​ថ្នាំ ដូចជា​ថ្នាំ​រំងាប់​អារម្មណ៍​មួយចំនួន​
7. ត្រូវបាន​ភ្ញាក់ផ្អើល​ដោយ​សំលេង​រំខាន ឬ​ការ​ប៉ះ​ភ្លាមៗ​ដែល​បណ្តាល​ឲ្យ​ភ្ញាក់​ពី​ដំណេក​
8. ភ្ញាក់ឡើង​ភ្លាមៗ​ពី​ការ​គេង​លក់​ខ្លាំង ពីព្រោះ​អ្នក​ត្រូវ​ទៅ​បង្គន់​។​
 
​បញ្ហា​នៃ​ការ​គេង​ផ្សេងទៀត ដែល​អាច​ឲ្ក​យ​អ្នក​ភ្ញាក់ឡើង​ភ្លាមៗ​ក្នុង​ពេលយប់ ដូចជា​ការ​គេង​មិន​ដកដង្ហើម និង​រោគសញ្ញា​ជើង​មិន​ស្រួល​ជាដើម​ក៏​អាច​បង្ក​ឲ្យ​មានការ​គេង​មមើមមាយ​ផងដែរ​។​
 
​ការចាត់វិធានការ​ដើ​ម្បី​ទប់ស្កាត់​ការកកស្ទះ​ទាំងនេះ ដូចជា​ការធ្វើ​ឲ្យ​ប្រាកដថា​អ្នកទទួល​បានការ​គេង​គ្រប់គ្រាន់ និង​ការបន្ថយ​ភាព​តានតឹង–ជា​ញឹកញាប់​នឹង​ជួយ​អ្នក​បាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com