ប្រេង​ឥន្ទ​នៈ បន្ត​ឡើងថ្លៃ​ជាង​១០០​រៀល​ក្នុង​១​លីត្រ​
ជាតិ
ប្រេង​ឥន្ទ​នៈ បន្ត​ឡើងថ្លៃ​ជាង​១០០​រៀល​ក្នុង​១​លីត្រ​
16, Oct 2018 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖  ប្រេង​ឥន្ទ​នៈ​លក់រាយ​នៅ​កម្ពុជា បាន​បន្ត​ឡើងថ្លៃ​បន្ថែមទៀត ដោយ​ប្រេងសាំង​ធម្មតា​មានតម្លៃ ៤ ២៥០​រៀល និង​ប្រេងម៉ាស៊ូត​មានតម្លៃ ៤ ១៥០​រៀល ក្នុង​មួយ​លីត្រ​។ តម្លៃ​នេះ បើ​ធៀប​នឹង​រយៈពេល​១៥​ថ្ងៃមុន កើន​ថ្លៃ​ជាង​១០០​រៀល​ក្នុង​មួយ​លីត្រ​។​

 
​យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម តម្លៃ​ប្រេងឥន្ធនៈ​ខាងលើនេះ ត្រូវអនុវត្ត​ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​៣១​តុលា​នេះ​។ 
 
​តម្លៃ​ប្រេង​ឥន្ទ​នៈល​ក់រាយ​នៅ​កម្ពុជា បាន​កើន​ថ្លៃ​ជា​បន្តបន្ទាប់​។ ការ​កើន​ថ្លៃ​នេះ  ដោយសារតែ​កម្ពុជា បាន​ទទួលរង​ឥទ្ធិពល​ពី​ការប្រែប្រួល​តម្លៃ​ប្រេង​ឥន្ទ​នៈ​លើ​ទីផ្សារ​អន្តរជាតិ ដែលមាន​ការកើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ទៅតាម​បរិបទ​នយោបាយ​ពិភពលោក​៕
 

Tag:
 ​សេដ្ឋកិច្ច​
  ប្រេង​
© រក្សាសិទ្ធិដោយ thmeythmey.com