កីឡាអន្តរជាតិ
អន្តរជាតិ
Griezmann បង្កើន​សម្ពាធ​ដល់ Low ក្រោយ​ស៊ុត​២​គ្រាប់​ឲ្យ​បារាំង​ឈ្នះ​អាល្លឺម៉ង់ ២-១
17, Oct 2018 , 1:52 pm        
រូបភាព
​ខ្សែប្រយុទ្ធ Antoine Griezmann ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​ក្នុង​តង់​ទី ២ ដើម្បី​ជួយ​ក្រុម​ជម្រើសជាតិ​បារាំង​តាម​យកឈ្នះ​អាល្លឺម៉ង់ ២-១ ក្នុងការ​ប្រកួត​ពានរ​ង្វាន់ UEFA Nations League និង​បង្កើន​សម្ពាធ​ដល់​គ្រូបង្វឹក​លោក Joachim Low​។​


 
​ក្រុម​ឥន្ទ្រី​ដែក​អាច​រក​គ្រាប់​បាល់​នាំមុខ​ក្រុម​មាន់គក​មុន​តាំងពី​នាទី​១៤ ក្នុង​វគ្គ​ទី​១​ដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​របស់ Toni Kroos ប៉ុន្តែ​ឈានដល់​តង់​ទី​២ ខ្សែប្រយុទ្ធ​ឆ្នើម Antoine Griezmann បានធ្វើ​ឲ្យ​ក្រុម​របស់លោក Joachim Low ទទួល​សំពាធ​ធ្ងន់ធ្ងរ​ជាមួយនឹង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​ដើម្បី​ជួយ​ក្រុម​របស់លោក Didier Deschamps តាម​យកឈ្នះ​វិញ​។​
 
​នេះ​ជា​បរាជ័យ​លើក​ទី​២​របស់​អាល្លឺម៉ង់​ក្នុងការ​បង្ហាញខ្លួន​៣​ប្រកួត​សម្រាប់​ពាន Nations League បន្ទាប់ពី​ចាញ់​ហូឡង់ដ​ល់​ទៅ ៣-០ កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ ដោយ​ស្ថិតនៅ​បាត​តារាង​មាន​១​ពិន្ទុ​ប៉ុណ្ណោះ​នៃ League A ក្រុមទី​១​។ បារាំង​មាន​៧​ពិន្ទុ​ឈរ​នៅ​កំពូល​តារាង តាម​ពីក្រោយ​ដោយ​ហូ​ឡង់​មាន​៣​ពិន្ទុ​ក្រោយ​ឆ្លងកាត់​២​ប្រកួត​។​



​ក្រោយ​ចាញ់​បារាំង ២-១ នៅ​រាត្រី​ថ្ងៃទី​១៦ ខែតុលា នា​កីឡដ្ឋាន Stade de France មានន័យថា ក្រុម​ម្ចាស់​ជើងឯក World Cup ឆ្នាំ​២០១៤ បាន​ទទួលរង​បរាជ័យ​ដល់​ទៅ​៦​លើក​ក្នុងចំណោម​១០​ប្រកួត​ចុងក្រោយ​ត្រឹម​រយៈពេល​១​ឆ្នាំ​។ ទាំងនេះ​ជា​លទ្ធផល​មិន​គាប់ប្រសើរ​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​កីឡាបាល់ទាត់​អាល្លឺម៉ង់​ក្រោម​ការដឹកនាំ​របស់លោក Joachim Low​។​
 
​គ្រូ​សញ្ជាតិ​អាល្លឺម៉ង់ វ័យ​៥៨​ឆ្នាំ ហាក់​ដឹកនាំ​ក្រុម​មិន​ទទួលបាន​ជោគជ័យ​ឡើយ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ពោល​តាំងពី​អាល្លឺម៉ង់​ធ្លាក់​ចេញពី​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក​នៅ​រុស្ស៊ី​នៅត្រឹម​វគ្គ​ចែក​ពូ​លម​ក​។ បរាជ័យ​ផ្ទួនៗ​នេះ​បាន​បង្កើន​សំពាធ​ក្នុងនាម​ជា​គ្រូបង្វឹក​របស់ Low ផងដែរ​៕


 
​លទ្ធផល​គូ​ដទៃ​សម្រាប់​ពាន Nations League រួមមាន​៖
 
-​League B: group 1៖
 
Ukraine ១ - ០ Czech Republic
 
-League B: group 4៖

Ireland ០ - ១ Wales
 
-​League C: group 3៖

Norway ១ - ០ Bulgaria
Slovenia ១ - ១ Cyprus
 
-​League D: group 1៖
 
Kazakhstan ៤ - ០ Andorra
Latvia ០ - ៣ Georgia
 
-​League D: group 4៖
 
Armenia ៤ - ០ FYR Macedonia
Gibraltar ២ - ១ Liechtenstein
 

Tag:
 ​បាល់ទាត់​
  UEFA Nations League
  Antoine Griezmann
  Joachim Low
  អាល្លឺម៉ង់​
© រក្សាសិទ្ធិដោយ thmeythmey.com