ជាតិ
សេដ្ឋកិច្ច
ពិនិត្យ​៤​ស្ថានីយ រកឃើញ​លក់​អត់​គ្រប់​លីត្រ ៣​ស្ថានីយ នៅ​ខណ្ឌមានជ័យ​
17, Oct 2018 , 8:59 pm        
រូបភាព
រូបពីអគ្គនាយកដ្ឋានកាំកុងត្រូល
រូបពីអគ្គនាយកដ្ឋានកាំកុងត្រូល
ដោយ:
​ភ្នំពេញ​៖ មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​ត្រួតពិនិត្យ​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន ៤​ទីតាំង​នៅក្នុង​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៦​ខែតុលា​។


 
​ក្នុង​ប្រតិបត្តិការ​ត្រួតពិនិត្យ​នេះ មន្ត្រី​កាំកុងត្រូល​បាន​រកឃើញថា ស្ថានីយ​/​ដេប៉ូ​ចំនួន​១ លក់​ប្រេង​មិន​អនុលោម​ទាំង​គុណភាព និង​បរិមាណ​។ ស្ថានីយ​ចំនួន​២​ទីតាំង​ផ្សេងទៀត លក់​ប្រេង​មិន​ត្រឹមត្រូវ​ផ្នែក​បរិមាណ​។ 
 
​ម្ចាស់​ស្ថានីយ​ទាំង​៣ ដែល​ប្រព្រឹត្ត​ខុស​នេះ ត្រូវបាន​មន្ត្រី​កាំកុងត្រូល​ណែនាំ និង​ឲ្យ​ចុះកិច្ចសន្យា​កែតម្រូវ​ឡើងវិញ​។ អគ្គនាយកដ្ឋាន​កាំកុងត្រូល អះអាងថា ករណី​បើក​ពិនិត្យឃើញ​កំហុស​ជា​លើក​ទី​២ ស្ថានីយ​ទាំងនេះ នឹងត្រូវ​ផ្សព្វផ្សាយ​ឈ្មោះ​ជា​សាធារណៈ ឬ​ឲ្យ​ផ្អាក​អាជីវកម្ម​បណ្ដោះអាសន្ន និង​បើ​នៅ​មិន​រាងចាល ត្រូវបញ្ជូន​សំណុំរឿង​ទៅ​តុលាការ​។​
 
​ប៉ុន្តែ​ចំពោះ​តម្លៃ​វិញ ស្ថានីយ​ទាំង​បួន​បាន​គោរព​បាន​ត្រឹមត្រូវ ដោយ​មិន​ដាក់​ថ្លៃ​លើសពី​តម្លៃ​ក្នុង​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​៕ 
 

Tag:
 ប្រេង​
  កាំកុងត្រូល​
© រក្សាសិទ្ធិដោយ thmeythmey.com