ជាតិ
សង្គមជាតិ
មេ​ប៉ូលិស​នៅ​ព្រៃវែង កំពង់ឆ្នាំង និង ប៉ៃលិន ត្រូវបាន​ដាក់​ឲ្យ​ចូល​និវត្ត​
18, Oct 2018 , 12:59 pm        
រូបភាព
ពីឆ្វេងទៅស្តាំ៖ ឧត្តមសេនីយ៍ទោ ស្រេង ជា ឧត្តមសេនីយ៍ទោ ជា ចាន់ឌិន និង ឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា
ពីឆ្វេងទៅស្តាំ៖ ឧត្តមសេនីយ៍ទោ ស្រេង ជា ឧត្តមសេនីយ៍ទោ ជា ចាន់ឌិន និង ឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា
​នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​២២​រូប នៃ​ក្រសួងមហាផ្ទៃ ត្រូវបាន​ដាក់​ឲ្យ​ចូល​និវត្ត ដោយ​ក្នុងនោះ មាន​នាយ​ឧ​ត្ត​ម​សេនីយ៍​៣​រូប ជា​ស្នងការ​ខេត្ត គឺ​ឧ​ត្ត​ម​សេនីយ៍​ទោ ស្រេង ជា ស្នងការ​ខេត្តព្រៃវែង ឧ​ត្ត​ម​សេនីយ៍​ទោ ឡុ​ច វណ្ណា​រ៉ា ស្នងការ​ខេត្តកំពង់ឆ្នាំង និង ឧ​ត្ត​ម​សេនីយ៍​ទោ ជា ចាន់​ឌិន ស្នងការ​ខេត្ត​ប៉ៃលិន​។​


 
​ការដាក់​ឧ​ត្ត​ម​សេនីយ៍​ទាំងនោះ ឲ្យ​ចូល​និវត្ត គឺធ្វើឡើង​ដោយ​ព្រះរាជក្រឹត្យ តាំងពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨​មកម្ល៉េះ តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី​។ អ្នកចុះហត្ថលេខា​លើ​ព្រះរាជក្រឹត្យ​នេះ គឺ​សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែល​ទទួល​រាជា​នុ​សិទ្ធិ​ជា​ប្រមុខរដ្ឋស្តីទី ព្រោះ​ពេលនោះ ព្រះមហាក្សត្រ កំពុង​គង់នៅ​ប្រទេស​ចិន​នៅឡើយ ដើម្បី​ពិនិត្យ​ព្រះរាជសុខភាព​៕ 
 
 
 

Tag:
 សន្តិសុខ​
  នគរបាល​
© រក្សាសិទ្ធិដោយ thmeythmey.com