ជាតិ
សម្ដេច ស ខេង៖ ករណីចិននៅខេត្តព្រះសីហនុ ជាបញ្ហាប្រឈមថ្មី ប៉ុន្តែអាជ្ញាធរអាចដោះស្រាយបាន
× ភ្នំពេញ៖ ករណីជនជាតិចិននៅខេត្តព្រះសីហនុ ជាបញ្ហាប្រឈមថ្មី ប៉ុន្តែវាមិនមែនជារឿងធ្ងន់ធ្ងរ ដែលពិបាកគ្រប់គ្រងនោះទេ។ ក្រសួងមហាផ្ទៃ កំពុងសហការណ៍ជាមួយអាជ្ញាធរ ក្នុងការដោះស្រាយបញ្ហាជនជាតិចិននេះ។ នេះបើតាមសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
បើតាមសម្ដេច ស ខេង បញ្ហាដែលកំពុងប្រឈមនៅខេត្តព្រះសីហនុ រួមមានបញ្ហាគ្រឿងញៀន អំពើហិង្សារ អនាម័យបរិស្ថាន និងទំនាស់ដីធ្លី។
សូមស្ដាប់ប្រសាសន៍សម្ដេច ស ខេង ក្រោយកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំរបស់ក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួង នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨៖
កន្លងមកសម្ដេច ស ខេង បានបញ្ជាឲ្យអង្គភាពចំនួន៤ ចំណុះក្រសួងមហាផ្ទៃ រៀបចំមន្ត្រីខ្លួនចុះទៅគាំទ្ររដ្ឋបាលខេត្តព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាខាងលើនេះ ។ អង្គភាពចំនួន៤នោះរួមមាន៖ អគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការដ្ឋាននគរបាល អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងក្រុមអ្នកច្បាប់របស់ក្រសួងមហាផ្ទៃ។
បើតាមប្រមុខក្រសួងមហាផ្ទៃរូបនេះ តំបន់ខេត្តព្រះសីហនុបច្ចុប្បន្ន កំពុងមានជនជាតិចិនមករស់នៅ និងវិនិយោគជាង៧ម៉ឺននាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com