ជាតិ
សង្គមជាតិ
៥​ឆ្នាំកន្លងមក មនុស្ស​ជាង​១​ម៉ឺន​នាក់​ស្លាប់ និង​ជាង​៥​ម៉ឺន​នាក់​របួស​ដោយសារ​គ្រោះ​ចរាចរណ៍​
18, Oct 2018 , 7:39 pm        
រូបភាព
កិច្ចប្រជុំបូកសរុបរបាយការណ៍នៅក្រសួងមហាផ្ទៃ
កិច្ចប្រជុំបូកសរុបរបាយការណ៍នៅក្រសួងមហាផ្ទៃ
ដោយ:
​ចាប់ពី​ឆ្នាំ​២០១៣ ដល់ ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​កម្ពុជា បានកើត​ឡើងដល់​ទៅជា​ង​២​ម៉ឺន​លើក ដែល​បណ្តាល​ឲ្យ​មនុស្ស​ជាង​១​ម៉ឺន​នាក់ បាន​បាត់​បង់ជីវិត រួមទាំង​ជាង​២​ម៉ឺន​៧​ពាន់​នាក់ រងរបួស​ធ្ងន់ និង​ជាង​២​ម៉ឺន​៥​ពាន់​នាក់ រងរបួស​ស្រាល​។ នេះ​បើតាម «​របាយការណ៍​សង្ខេប ស្តីពី​សមិទ្ធផល​សំខាន់ៗ​មួយចំនួន​របស់​ក្រសួងមហាផ្ទៃ ក្នុង​រយៈពេល​៥​ឆ្នាំ​»​។​

 
​នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨​នេះ ក្រសួងមហាផ្ទៃ បាន​បើក​កិច្ចប្រជុំ​មួយ ដើម្បី​បូកសរុប​លទ្ធផល​ការងារ​រយៈពេល​៥​ឆ្នាំ ហើយ​បាន​ផ្សព្វផ្សាយ​របាយការណ៍​ខាងលើ​។ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ គឺជា​អធិបតេយ្យ​ក្នុង​កិច្ចប្រជុំ​នោះ​៕ 
 

Tag:
 គ្រោះថ្នាក់​ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com