ជាតិ
ពីនេះ ពីនោះ
«រឹងត្អឹង»,«រឹងរូស» មានន័យថាភាពមិនល្អ ចំណែក«រឹងប៉ឹង»និង«រឹងរឹត»បង្ហាញពីភាពខ្លាំងក្លា
× ឆ្លងតាមការបកស្រាយពីសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «រឹងត្អឹង»,«រឹងរូស» ជាពាក្យដែលបញ្ជាក់ពីដំណើរប្រព្រឹត្តទៅមិនល្អ។ ចំណែក«រឹងប៉ឹង»និង«រឹងរឹត» សំដៅលើភាពកាន់តែខ្លាំង។
«រឹងត្អឹង» គឺសំដៅលើមនុស្សដែលរឹងតម្អឹងមិនព្រមតាម ជាមនុស្សដែលមានចិត្តមានះមិនព្រមស្តាប់គេ។ ចំពោះពាក្យ «រឹងរូស» សំដៅលើមនុស្សដែល រឹងគគ្រីសគគ្រូស,រឹងមិនព្រមចុះរុះ មិនព្រមទន់តាម។ នៅក្នុងកាព្យថា មនុស្សរឹងរូស ច្រើនតែប្រទូស្ត ប្រទាំងឱវាទ នៅក្នុងទីណា ច្រើនតែវាតអាទិ៍ ត្រាតែរវាត ឃ្លាតចាកទីនោះ។
ដោយឡែកពាក្យ «រឹងប៉ឹង» បង្ហាញពីមនុស្សដែលមានការយកចិត្តទុកដាក់ក្នុងការធ្វើអ្វីមួយ ដោយរឹងមាំ ម៉ឺងម៉ាត់, ពេញកម្លាំង។ ឧទាហរណ៍៖ លោកតាមានអាយុ៨៥ឆ្នាំហើយ ប៉ុន្តែគាត់នៅតែមានកាយសម្បទារឹងមាំដដែរ។ចំណែកពាក្យ«រឹងរឹត» ក៏មានអត្ថន័យស្រដៀងគ្នានឹងពាក្យ រឹងប៉ឹងដែល គឺរឹងតែ កាន់តែ កាន់តែខ្លាំងឡើងៗ។ ឧទាហរណ៍៖ ប្រទេសកម្ពុជា រឹងរឹតតែរីកចម្រើននៅឆ្នាំ២០៣០៕
© រក្សាសិទ្ធិដោយ thmeythmey.com