ជាតិ
សេដ្ឋកិច្ច
ស្ថានីយ​៥​កន្លែង លក់​ប្រេង​មិន​ត្រឹមត្រូវ នៅ​ខេត្តស្វាយរៀង​
19, Oct 2018 , 3:27 pm        
រូបភាព
រូបពីអគ្គនាយកដ្ឋានកាំកុងត្រូល
រូបពីអគ្គនាយកដ្ឋានកាំកុងត្រូល
ដោយ:
​ស្វាយរៀង​៖ មន្ត្រី​កាំកុងត្រូល​សាខា​ខេត្តស្វាយរៀង បាន​រកឃើញ​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន ៥ ក្នុងចំណោម​៨​ទីតាំង បាន​លក់ដូរ​មិន​ត្រឹមត្រូវ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​កាំកុងត្រូល​។​


 
​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​បញ្ជាក់ថា ក្នុងចំណោម​ស្ថានីយ ៥ ដែល​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​នេះ  ស្ថានីយ​ចំនួន ៣​ទីតាំង ខុស​ទាំង​គុណភាព​ប្រេង និង​ខុស​ទាំង​បរិមាណ​។ ស្ថានីយ​១​ផ្សេងទៀត  លក់​មិន​គ្រប់​លីត្រ និង​១​ទីតាំង​ទៀត​មិន​អនុ​លោក​ផ្នែក​គុណភាព​។ 
 
​មន្ត្រី​កាំ​កុង​ត្រួ​ល​បាន​ណែនាំ និង​ឲ្យ​ម្ចាស់​ស្ថានីយ និង​ដេប៉ូ ដែលមាន​កំហុស​ទាំងនោះ ចុះកិច្ចសន្យា​កែតម្រូវ​ឡើងវិញ​។ ក្នុងករណី​រកឃើញ​កំហុស​លើក​ទី​២ ស្ថានីយ​ទាំងនោះ នឹងត្រូវ​ផ្សាយ​ឈ្មោះ និង​ទីតាំង​ជា​សាធារណៈ ឬ​ត្រូវ​ផ្អាក​អាជីវកម្ម​បណ្ដោះអាសន្ន ហើយ​បើ​មិន​រាងចាល នឹងត្រូវ​ប្រឈម​ការកសាង​សំណុំរឿង​ទៅ​តុលាការ​។ នេះ​ជាការ​អះអាង​របស់​អគ្គ​នាយកដ្ឋាន​កាំកុងត្រូល​៕

Tag:
 កាំកុងត្រូល​
  ប្រេង​
© រក្សាសិទ្ធិដោយ thmeythmey.com