ជាតិ
កម្ពុជា​-​តួ​ក​គី នឹង​ចុះ​កិច្ចព្រមព្រៀង​លើ​វិស័យ​វប្បធម៌ កីឡា ទេសចរណ៍ និង​សកម្មភាព​កំចាត់មីន​…
20, Oct 2018 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​តួ​ក​គី ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២២ តុលា ដើម្បី​ស្វែងរក​ប្រយោជន៍​រវាង​ប្រទេស​ទាំងពីរ​។​


 
​សម្ដេច ហ៊ុន សែន ពិភាក្សា​ជាមួយ​លោក រ៉េ​ជីប ថា​យ​យ៉ី​ប អ៊ែរ​ឌូ​ហ្គា​ន់ ប្រធានាធិបតី​នៃ​សាធារណៈរដ្ឋ​តួ​ក​គី ក្នុងការ​ផ្លាស់ប្ដូរ​ទស្ស​នៈ​គ្នា ដើម្បី​ពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី សម្រាប់​ប្រយោជន៍​ភាគី​ទាំងពីរ​។ បន្ថែម​ពីនេះ​កម្ពុជា និង​តួ​ក​គី នឹង​ចុះ​កិច្ចព្រមព្រៀង និង​អនុស្សរណៈ នៃ​ការយោគយល់​គ្នា លើ​គម្រោង​មួយចំនួន ដែល​ផ្ដោតលើ​វិស័យ​វប្បធម៌ អប់រំ កីឡា កសិកម្ម ធនធានទឹក ទេសចរណ៍ វិនិយោគ និង​សកម្មភាព​កម្ចាត់មីន​ជាដើម​។​
 
​តាមរយៈ​ការពង្រឹង​ទំនាក់ទំនង​នេះ កម្ពុជា និង​តួ​ក​គី ប្ដេជ្ញា​នឹង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​ដល់​ចំនួន​៥០០​លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​។ ក្រៅពីនេះ​កម្ពុជា នឹង​បើក​ស្ថានទូត​ប្រចាំ​ទីក្រុង​អង់កា​រ៉ា នៅ​ឆ្នាំ​២០១៩៕
​ 

Tag:
 ​ហ៊ុន សែន​
  តួ​ក​គី​
  កីឡា​
  ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com